នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ការចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុន Liberty Technology និង Casso បានប្រព្រឹត្តឡើងនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្ម King’s View នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងនូវដំណោះស្រាយទូទាត់ប្រាក់តាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា។
ការសហការជាដៃគូយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់ក្រុមហ៊ុនទាំងពីរ ដើម្បីនាំមកនូវសេវាកម្មខាងផ្នែកហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលអាចបម្រើតម្រូវការរបស់អតិថិជន។
អំពី Liberty Technology
Liberty Technology គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្ដោតសំខាន់លើការផ្តល់ជូននូវដំណោះស្រាយទំនើបៗសម្រាប់ឧស្សាហកម្មគ្រប់ប្រភេទ ជាពិសេសផ្នែកហិរញ្ញវត្ថុផងដែរ។
Liberty Technology មានជំនាញក្នុងការចែកចាយ Software ការប្រតិបត្តិការប្រព័ន្ធ ការប្រើប្រាស់offshore development center (ODC) ការអភិវឌ្ឍគេហទំព័រ និងកម្មវិធីទូរស័ព្ទជាដើម។ យើងខ្ញុំបានបេ្ដជ្ញាចិត្តក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗ រួមទាំងការកែលម្អសេវាកម្ម និងដំណើរការរបស់យើងខ្ញុំ ដើម្បីជួយអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយទើប Liberty Technology យើងខ្ញុំបានចុះហត្ថលេខា MOU ជាមួយក្រុមហ៊ុន Casso ដើម្បីផ្ដោតសំខាន់លើការសហការគ្នាក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យានេះ។
តាមរយៈការបន្តធ្វើបច្ចុប្បន្នភាពលើបច្ចេកវិទ្យាថ្មីៗ អតិថិជនរបស់យើងខ្ញុំអាចមានទំនុកចិត្តបានថាពួកគេនឹងទទួលបានអត្ថប្រយោជន៍ពីជាច្រើនពីបច្ចេកវិទ្យាចុងក្រោយបំផុត។
អំពី Casso
Casso គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសវៀតណាម និងជាអ្នកត្រួសត្រាយផ្លូវខាងដាក់បញ្ចូលមុខងារធនាគារដោយប្រើប្រាស់ប្រព័ន្ធបើកចំហរនៅក្នុងប្រទេសវៀតណាម។
Casso អាចដោះស្រាយបញ្ហាប្រឈមផ្សេងៗខាងផ្នែកហិរញ្ញវត្ថុ រួមទាំងផ្តល់ដំណោះស្រាយដែលសមស្របដល់អតិថិជន ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើប្រតិបត្តិការ និងលើកកំពស់ភាពប្រកួតប្រជែងសម្រាប់អាជីវកម្មវៀតណាមទៅក្នុងទីផ្សារពិភពលោក។
ដំណើរនៃការអភិវឌ្ឍន៍៖ ការរួមសហការគ្នា ដើម្បីធ្វើការផ្លាស់ប្តូរ
MOU រវាងក្រុមហ៊ុន Liberty Technology និង Casso បានបង្ហាញពីចក្ខុវិស័យរួមគ្នានៃការស្វែងរកឱកាសថ្មីៗ ការពង្រឹងប្រតិបត្តិការ និងការរួមចំណែកក្នុងការអភិវឌ្ឍន៍ទីផ្សារ។
ភាពជាដៃគូនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរចំណេះដឹង បច្ចេកទេស និងធនធាន ដែលអាចឱ្យក្រុមហ៊ុនទាំងពីរទទួលបាននូវព័ត៌មានគម្រោងបច្ចេកវិទ្យាសំខាន់ៗ និងបំពេញតម្រូវការទីផ្សារដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
Liberty Technology បានកត់សម្គាល់ថាការរួមសហការគ្នាជាមួយដៃគូកំពូលនឹងអាចជួយជំរុញដល់ដំណើរអភិវឌ្ឍន៍របស់ពួកយើង។ ហេតុដូច្នេះហើយ ទើបកិច្ចព្រមព្រៀងជាមួយ Casso នឹងបង្ហាញពីការយកចិត្តទុកដាក់ចំពោះភាពជោគជ័យ និងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីនាំផលវិជ្ជមាននៅក្នុងវិស័យបច្ចេកវិទ្យា និងនាំនូវដំណោះស្រាយថ្មីៗសម្រាប់ទូទាត់ប្រាក់តាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនទាំងពីរបានត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតផលិតផលថ្មី និងនាំសេវាកម្មហិរញ្ញវត្ថុទំនើបៗមកកាន់ទីផ្សារកម្ពុជា តាមរយៈការចាប់ផ្តើមដំណើររួមគ្នាដ៏គួរឱ្យរំភើបនេះ។ ពួកយើងជឿជាក់ថាពួកយើងនឹងធ្វើឲ្យបទពិសោធន៍របស់អតិថិជនកាន់តែមានភាពប្រសើរឡើង ជាពិសេសពួកយើងនឹងខិតខំប្រឹងប្រែងក្នុងការជំរុញភាពអភិវឌ្ឍន៍នៅទីផ្សារកម្ពុជាផងដែរ។