ថ្ងៃចាប់ផ្តើមមានប្រសិទ្ធភាព: 15/01/2024
គោលការណ៍ឯកជនភាពនេះ ឆ្លុះបង្ហាញពីច្បាប់ជាមូលដ្ឋាន នៃការគ្រប់គ្រងការការពារឯកជនភាពរបស់អ្នកដោយ Liberty Technology (“យើង” “របស់យើង” ឬ “ពួកយើង”)។
គោលការណ៍នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Liberty Technology ក្នុងការការពារភាពឯកជននៃទិន្នន័យ ដែលបានបញ្ចូលនៅក្នុងគេហទំព័ររបស់យើង។ ទាំងអស់នេះ ត្រូវបានរចនាឡើងដើម្បីបញ្ជាក់ពីទិន្នន័យដែលយើងប្រមូល ហេតុផលក្រោយការប្រមូល និងរបៀបដែលយើងប្រើប្រាស់វា។ សូមលោកអ្នកអានគោលការណ៍នេះ គោលការណ៍ខូគី(Cookies Policy) និងលក្ខខណ្ឌប្រើប្រាស់របស់យើងអោយបានច្បាស់ មុនពេលបញ្ចូលទិន្នន័យផ្ទាល់ខ្លួន។
តាមរយៈការជ្រើសរើសប្រើប្រាស់គេហទំព័ររបស់យើង លោកអ្នកបានទទួលស្គាល់ និងបញ្ជាក់ពីការយល់ដឹង និងយល់ព្រមជាមួយខ្លឹមសារទាំងមូលនៃគោលការណ៍នេះ។
គោលការណ៍នេះអាចអនុវត្តបាននៅពេលដែលយើងដើរតួនាទីជាអ្នកត្រួតពិនិត្យទិន្នន័យ ដើម្បីកំណត់គោលបំណង និងរៀបចំដំណើរការទិន្នន័យដែលអ្នកបានបញ្ចូល។ យើងក៏បានបញ្ជាក់ផងដែរអំពីការរផ្ទេរទិន្ន័យផ្ទាល់ខ្លួនរបស់អ្នកទៅភាគីទីបី ដើម្បីធានានូវតម្លាភាព។
នៅពេលអ្នកចូលមើលគេហទំព័ររបស់យើងលើកដំបូង ពួកយើងសូមអនុញ្ញាតការយល់ព្រមរបស់អ្នក ក្នុងការប្រើប្រាស់ខូគី តាមគោលការណ៍ខូគី(Cookies Policy) របស់យើង។
តើយើងប្រមូលទិន្នន័យអ្វីខ្លះ?
នៅក្នុងប្រតិបត្តិការនៃគេហទំព័រ យើងប្រមូលព័ត៌មានរបស់អ្នក – ព័ត៌មានកំណត់អត្តសញ្ញាណអ្នកជាបុគ្គល រួមមានឈ្មោះ អាសយដ្ឋានអ៊ីមែល អាសយដ្ឋានផ្ទះ ឬអាជីវកម្ម និងលេខទូរស័ព្ទរបស់អ្នក (“ទិន្នន័យផ្ទាល់ខ្លួន”)។
យើងប្រមូលព័ត៌មានផ្ទាល់ខ្លួន ដែលអ្នកបានបញ្ចូល រួមទាំងព័ត៌មានលម្អិតនៅពេលអ្នកបង្ហាញចំណាប់អារម្មណ៍ ទាក់ទងជាមួយយើង ការដាក់ពាក្យស្នើរសុំការងារ ការស្នើសុំព័ត៌មាន ការសួរសំណួរ ឬចុះឈ្មោះដើម្បីទទួលបានការផ្ញើជូនព័ត៌មានថ្មីៗ តាមរយៈការធ្វើរទីផ្សារតាមរយៈអ៊ីម៉ែលរបស់យើង។
ប្រភេទទិន្នន័យផ្ទាល់ខ្លួនទូទៅ ដែលយើងអាចប្រមូល និងប្រើប្រាស់រួមមាន ប៉ុន្តែមិនកំណត់ចំពោះ៖
- ទិន្នន័យប្រើប្រាស់៖ ព័ត៌មានអំពីការចូលមើល និងការប្រើប្រាស់គេហទំព័ររបស់អ្នក ដូចជាអាសយដ្ឋាន IP ទីតាំងភូមិសាស្រ្ត រយៈពេលនៃការចូលមើល កាលបរិច្ឆេទ និងពេលវេលា ចំនួនដងនៃការមើល និងការផ្លាស់ប្តូរទិសដៅទៅមកនៅក្នុងគេហទំព័រ។
- ទិន្នន័យឆ្លើយឆ្លង៖ ព័ត៌មានដែលអ្នកបានសាកសួរ ដើម្បីយើងឆ្លើយតប មតិយោបល់ ឬពាក្យបណ្តឹង រួមទាំងឈ្មោះពេញ អាសយដ្ឋានអ៊ីមែល និងលេខទូរស័ព្ទរបស់អ្នក។
- ទិន្នន័យការងារ៖ ព័ត៌មានដែលបានដាក់ស្នើសម្រាប់ពាក្យសុំការងារ រួមមានព័ត៌មានលម្អិតអំពីការអប់រំ បទពិសោធន៍ការងារ ប្រវត្តិរូបសង្ខេប(CV) និងឯកសារបន្ថែមផ្សេងទៀត។
- ទិន្នន័យការជូនដំណឹង៖ ព័ត៌មានដែលបានផ្តល់បញ្ចូល ដើម្បីទទួលបានការជូនដំណឹងតាមអ៊ីមែល ព្រឹត្តិបត្រព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀត។
អ្នកពុំគួរបញ្ចូលព័ត៌មានរបស់ដទៃមកឲ្យពួកយើងឡើយ។
ដំណើរការទិន្នន័យផ្ទាល់ខ្លួន
នៅពេលដែលអ្នកបញ្ចូលទិន្នន័យផ្ទាល់ខ្លួនតាមរយៈវែបសាយរបស់យើង ពួកយើងនឹងប្រើប្រាស់ ហើយដំណើរការវា ក្នុងគោលបំណងជាក់លាក់ដូចបានបញ្ជាក់ដូចខាងក្រោម៖
ទិន្នន័យប្រើប្រាស់:
-គោលបំណងនៃការដំណើរការ: ធានាសុវត្ថិភាពនៃគេហទំព័ររបស់យើង ពិនិត្យ និងការពារបញ្ហាសេវាកម្មឬបច្ចេកវិទ្យាដែលប៉ះពាល់ដល់គេហទំព័រ ទប់ស្កាត់ការក្លែងបន្លំ យល់ដឹងកាន់តែច្បាស់អំពីលក្ខណៈរបស់អ្នកចូលទស្សនា ដើម្បីពង្រឹងគេហទំព័រនិងសេវាកម្ម និងធានាថាអ្នកប្រើប្រាស់អនុវត្តតាមលក្ខខណ្ឌនៃការប្រើប្រាស់
-មូលដ្ឋានច្បាប់សម្រាប់ដំណើរការ: ផលប្រយោជន៍ស្របច្បាប់របស់យើង.
ទិន្នន័យឆ្លើយឆ្លង៖
-គោលបំណងនៃការដំណើរការ: សម្របសម្រួលការឆ្លើយតបទៅនឹងការសាកសួរ និងពាក្យបណ្តឹងអំពីសេវាកម្មលើគេហទំព័រ ឬ ការដាក់ពាក្យស្នើរសុំការងារនៅលើវែបសាយ.
-មូលដ្ឋានច្បាប់សម្រាប់ដំណើរការ: ផលប្រយោជន៍ស្របច្បាប់របស់យើង.
ទិន្នន័យការងារ:
– គោលបំណងនៃការដំណើរការ:
+អនុញ្ញាតឲ្យមានការចូលរួមក្នុងដំណើរការជ្រើសរើសបុគ្គលិករបស់យើង និងអាចវាយតម្លៃពាក្យស្នើសុំសម្រាប់មុខនាទីនីមួយៗ ។
+ទំនាក់ទំនងជាមួយបេក្ខជនក្នុងដំណើរការជ្រើសរើសទាំងមូល។
+វិភាគ និងវាយតម្លៃពាក្យស្នើសុំរបស់អ្នកសម្រាប់តួនាទីបច្ចុប្បន្ន ឬអនាគតផ្សេងទៀត។
- ទិន្នន័យការងាររបស់អ្នក អាចត្រូវបានដំណើរការបន្ថែម ដោយមិនបញ្ចេញឈ្មោះ ហើយរក្សាទុកលទ្ធផលក្រោយការជ្រើសរើស ដើម្បីធ្វើជាស្ថិតិ ។
- វិភាគដោយប្រើប្រព័ន្ធស្វ័យប្រវត្តិ ឬលក្ខខណ្ឌច្បាស់លាស់ ដើម្បីទទួលបានបេក្ខជនដែលសាកសម ត្រូវនឹងលក្ខណៈវិនិច្ឆ័យ ដែលពួកយើងបានកំណត់សម្រាប់មុខនាទីនីមួយៗ ។ ការសម្រេចចិត្តជ្រើសរើសបុគ្គលិកចុងក្រោយ នៅតែអាស្រ័យលើផ្នែកធនធានមនុស្សរបស់យើង។
– មូលដ្ឋានច្បាប់សម្រាប់ដំណើរការ: ផលប្រយោជន៍ស្របច្បាប់របស់យើង
ទិន្នន័យជូនដំណឹង ៖
-គោលបំណងនៃការដំណើរការ: ផ្ញើសេចក្តីជូនដំណឹងដែលពាក់ព័ន្ធ ព័ត៌មានតាមអ៊ីម៉ែល ទំនាក់ទំនង និងការធ្វើបច្ចុប្បន្នភាពអំពីអាជីវកម្ម និងឱកាសការងាររបស់យើង។ ការចែកចាយ អាចធ្វើលើងតាមរយៈការបង្ហោះ ឬ តាមរយៈអ៊ីមែល ឬ បច្ចេកវិទ្យា ស្រដៀងគ្នាប្រសិនបើពួកយើងទទួលបានការយល់ព្រមពីអ្នក។ អ្នកអាចផ្តាច់ពីសេវានេះពេលណាក៏បាន ។
-មូលដ្ឋានច្បាប់សម្រាប់ដំណើរការ: ការយល់ព្រមរបស់អ្នក
ក្រៅពីគោលបំណងទាំងនេះ ពួកយើងក៏អាចដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក នៅក្នុងលក្ខខណ្ឌនៃច្បាប់ ដែលអាចអនុវត្តបាន ប្រសិនបើពួកយើងជឿថា សកម្មភាពទាំងនេះមានសារៈសំខាន់ចំពោះ ៖
- ការអនុលោមតាមកាតព្វកិច្ចនៃច្បាប់ ឬសំណើរបស់រដ្ឋាភិបាល ។
- ការការពារសិទ្ធិរបស់យើង នៅក្នុងនីតិវិធីច្បាប់ ឬរដ្ឋបាល។
- ការការពារពីការទទួលខុសត្រូវដោយស្របច្បាប់ ។
ជាទូទៅ ពួកយើងអាចមានការពាក់ព័ន្ធជាមួយភាគីទី បី ដើម្បីអនុវត្តការងារជាក់លាក់ ដែលទាក់ទងនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ឧទាហរណ៍ មានដូចជាការរក្សាមូលដ្ឋានទិន្នន័យ នៃ CVs របស់បេក្ខជន តាមរយៈគេហទំព័ររបស់យើង និងការគ្រប់គ្រងការជូនដំណឹងតាមរយៈអ៊ីម៉ែល និង លិខិតព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ។
ការបើកបង្ហាញទិន្នន័យផ្ទាល់ខ្លួន
ពួកយើងអាចបង្ហាញ និង/ឬ ផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅអង្គភាពណាមួយដូចខាងក្រោម៖
- បុគ្គលិក មន្ត្រី អ្នកផ្គត់ផ្គង់ អ្នកចុះអនុសាខា
- ប្រព័ន្ធដំណើរការភាគីទីបី ត្រូវបានកំណត់ថាជាប្រព័ន្ធដំណើរការទិន្នន័យរបស់យើង ។
- ក្រុមហ៊ុនដែលសហការ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរួមមាន បុគ្គលិក មន្ត្រី អ្នកផ្គត់ផ្គង់ និងអ្នកចុះអនុសាខា។
ការបង្ហាញព័ត៍មាននេះ នឹងធ្វើឡើងក្នុងលក្ខខណ្ឌដែលចាំបាច់ និងសមហេតុផល ដូចគោលលារណ៌ដែលបានរៀបរាប់ខាងក្រោមនេះតែប៉ុណ្ណោះ។
យើងនឹងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក លុះត្រាតែ៖
- មានការស្នើសុំដោយច្បាប់ ពីអាជ្ញាធរសាធារណៈ ឬ រដ្ឋាភិបាល។
- មានការពាក់ព័ន្ធនឹងនីតិវិធីច្បាប់ដែលកំពុងអនុវត្ត និងអនុលោមតាមដំណើរការច្បាប់។
- មានការសមស្របទៅនឹងការទទួលបានការធានារ៉ាប់រង ការគ្រប់គ្រងហានិភ័យ ការទទួលបានដំបូន្មានវិជ្ជាជីវៈ ឬបង្កើនការការពារសិទ្ធិស្របច្បាប់របស់យើង។ ទាំងនេះរួមមាននីតិវិធីតុលាការ និងនីតិវិធីរដ្ឋបាល ឬក្រៅតុលាការ ដែលព័ត៌មានផ្ទាល់ខ្លួនអាចត្រូវបានចែករំលែក ដើម្បីទប់ស្កាត់ការបោកបន្លំ និងការកាត់បន្ថយហានិភ័យឥណទាន ។
- ដើម្បីអនុវត្តលក្ខខណ្ឌនៃការប្រើប្រាស់របស់យើង ។
- ដើម្បីជួយអោយយើងស្វែងរកដំណោះស្រាយ ឬកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមាន ។
ក្រៅពីគោលនយោបាយនេះ ពួកយើងនឹងមិនជូនទិន្នន័យរបស់អ្នកទៅភាគីទីបីឡើយ។
ការផ្ទេរទិន្នន័យអន្តរជាតិ
ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិមួយ ពួកយើងបម្រើសេវាកម្មនៅតាមតំបន់ផ្សេងៗជាច្រើន និងបានប្រតិបត្តិការនៅតំបន់សំខាន់ៗជាងគេ នៅក្នុងប្រទេសចិន វៀតណាម និងកម្ពុជា។
ព័ត៌មានដែលយើងទទួលបាន អាចត្រូវបានរក្សាទុក ដំណើរការ និងផ្ទេរ នៅចំណោមប្រទេសណាមួយ ដែលយើងប្រតិបត្តិការនោះ ។ ទាំងនេះបានជួយសម្រួលដល់ការប្រើប្រាស់ និងដំណើរការព័ត៌មាន តាមរយៈគោលការណ៍ណែនាំ ដែលបានរៀបរាប់នៅក្នុងគោលនយោបាយនេះ ។
ចំពោះសកម្មភាពអាជីវកម្មស្របច្បាប់ និងអនុលោមតាមច្បាប់ ទិន្នន័យផ្ទាល់ខ្លួនអាចត្រូវបានផ្ទេរទៅក្រៅប្រទេស សម្រាប់ការប្រមូល និង/ឬ ដំណើរការ។
លើសពីនេះទៅទៀត ក្រុមហ៊ុនអាចធ្វើការជាមួយភាគីទី បី ដើម្បីរក្សាទុក និង/ឬ ដំណើរការទិន្នន័យផ្ទាល់ខ្លួន នៅក្រៅប្រទេស ដោយទិន្នន័យ នឹងត្រូវបានប្រមូល និង /ឬ ដំណើរ ការ ។
ការរក្សាទិន្នន័យ និងការលុបចោល
ពួកយើងប្តេជ្ញាចិត្ត ក្នុងការរក្សា និងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ក្នុងរយៈពេលចាំបាច់ ដែលបានចែងសម្រាប់គោលបំណង ដែលបានបញ្ជាក់ប៉ុណ្ណោះ ។ រយៈពេល ក្នុងការរក្សាទិន្នន័យផ្ទាល់ខ្លួន មានភាពខុសគ្នាអាស្រ័យ លើគោលបំណង ដំណើរការ ហើយយើងកំណត់វាដោយផ្អែកលើកត្តាដូចជា ៖
រយៈពេលចាំបាច់ ដើម្បីផ្ដល់សេវារបស់យើងដល់អ្នក។
- ពេលវេលាដែលសមហេតុសមផល ដើម្បីឆ្លើយតបទៅនឹងការស្នើសុំព័ត៌មាន និងការរិះគន់របស់អ្នក ឬការវាយតម្លៃពាក្យស្នើសុំការងារ.
- ភាពងាយរងប្រតិកម្ម នៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
- ការយល់ព្រមរបស់អ្នកចំពោះរយៈពេលរក្សាទុក។
- ច្បាប់ កិច្ចសន្យា ឬ កាតព្វកិច្ចស្រដៀងគ្នា ដែលបង្គាប់ឲ្យមានរយៈពេលរក្សាទុកអប្បបរមាកំណត់មួយ។
ទោះបីជាមានការផ្តល់ជូនផ្សេងទៀត ពួកយើងនៅតែរក្សាទុកឯកសាររួមមានឯកសារអេឡិចត្រូនិច ដែលមានទិន្នន័យផ្ទាល់ខ្លួន៖
- ដើម្បីអនុវត្តតាមច្បាប់ ដែលបានចែង។
- នៅពេលដែលយើងជឿជាក់ថា ឯកសារទាំងនេះអាចទាក់ទងទៅនឹងនីតិវិធីផ្លូវច្បាប់ ដែលកំពុងស្ថិតនៅក្រោមការវិនិច្ឆ័យ ឬករណីមិនដាច់ស្រេច។
- សម្រាប់ការបង្កើតការអនុវត្ត ឬការពារសិទ្ធិស្របច្បាប់របស់យើង រួមមានការផ្តល់ព័ត៌មានសម្រាប់ទប់ស្កាត់ការបោកបន្លំ និងការកាត់បន្ថយហានិភ័យឥណទាន ។
- នៅពេលផុតកំណត់រយៈពេលរក្សាទុក យើងនឹងលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយសុវត្ថិភាព ដើម្បីការពារការសាងសង់ឡើងវិញ ឬដំណើរការដោយគ្មានការអនុញ្ញាត ។ ជាពិសេស ទិន្នន័យការងារ នឹងមិនត្រូវបានរក្សាទុកយូរជាង ២ ឆ្នាំនោះទេ ប្រសិនបើយើងសម្រេចថា CV ដែលបានដាក់ជូន មិនត្រូវជាមួយដំណឹងការងារដែលបានប្រកាសជ្រើសរើសនៅពេលនោះ។ ក្នុងករណី ដែលអ្នកស្នើសុំឲ្យដកចេញពីសេវាកម្មរបស់យើង( ការដកខ្លួនចេញ ) យើងនឹងរក្សាព័ត៌មាន យ៉ាងយូរបំផុត ៧ ឆ្នាំ ដូចដែលចែងតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិ ចាប់តាំងពីកាលបរិច្ឆេទនៃសំណើនេះ មុនពេលចាប់ផ្តើមលុបចោល ។.
សុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន
ការធានាសុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក មានសារៈសំខាន់បំផុតចំពោះពួកយើង ។ យើងបានអនុវត្តការប្រុងប្រយ័ត្នផ្នែកបច្ចេកទេស និងនៅក្នុងអង្គភាពយ៉ាងសមហេតុផល ដើម្បីទប់ស្កាត់ការបាត់បង់ការ ការចូលប្រើដោយគ្មានការអនុញ្ញាត ការលាតត្រដាងព័ត៌មាន ការបំផ្លិចបំផ្លាញ ការប្រើប្រាស់ក្នុងផ្លូវខុស ឬ ការផ្លាស់ប្តូរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាដើម ។
វិធានការសន្តិសុខដ៏ទូលំទូលាយរបស់យើង រួមមាននីតិវិធីរាងកាយ អេឡិចត្រូនិច និងការគ្រប់គ្រង ដែលបានបង្កើតឡើងដើម្បីការពារ និងធានានូវព័ត៌មានផ្ទាល់ខ្លួន ដែលយើងបាន ប្រមូល ។
រាល់ព័ត៌មានផ្ទាល់ខ្លួនដែលអ្នកផ្តល់ជូន ត្រូវបានរក្សាទុកនៅក្នុងបរិស្ថានដែលមានសុវត្ថិភាព និងការការពារយ៉ាងយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់ការចូលមើលព័ត៍មានការគ្មានការអនុញ្ញាត។
ការត្រួតពិនិត្យការចូលដំណើរការត្រូវបានគ្រប់គ្រងដោយប្រុងប្រយ័ត្ន ដើម្បីធានាថាមានតែបុគ្គល ដែលស្របច្បាប់ ត្រឹមត្រូវប៉ុណ្ណោះទើបអាចចូលមើលទិន្នន័យទាំងនេះបាន ។ បុគ្គលិកទាំងអស់របស់យើង ទទួលបានការហ្វឹកហាត់យ៉ាងហ្មត់ចត់ និងមានកាតព្វកិច្ច ក្នុងការអនុវត្តតាមគោលនយោបាយ សន្តិសុខ នីតិវិធី និងស្តង់ដារចំពោះតួនាទីរបស់ពួកគេរៀងៗខ្លួន ។
ការកែសម្រួល និងការធ្វើបច្ចុប្បន្នភាព
គោលនយោបាយនេះអាចត្រូវបានកែសម្រួល ឬធ្វើបច្ចុប្បន្នភាពនៅពេលណាក៏បាន ដោយមិនចាំបាច់ជូនដំណឹងជាមុនទេ ។ គោលនយោបាយដែលបានកែសម្រួលរួច នឹងមានប្រសិទ្ធិភាព នៅពេលដែលត្រូវបានបង្ហោះ ឬបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់យើង ។ ប្រសិនបើអ្នកមិនយល់ស្រប ឬ មិនចង់ទទួលយកគោលនយោបាយ ដែលបានកែសម្រួលនោះ អ្នកត្រូវតែបញ្ឈប់ការប្រើប្រាស់គេហទំព័ររបស់យើង ។ សូមពិនិត្យមើលទំព័រនេះជាទៀងទាត់ ដើម្បីធានាថាអ្នកពេញចិត្ត នឹងការកែប្រែផ្សេងៗនៅក្នុងគោលនយោបាយនេះ ។
សិទ្ធិទិន្នន័យរបស់អ្នក
អ្នកមានសិទ្ធិផ្សេងៗ ពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួន ដែលអ្នកបានចែករំលែកជាមួយយើង ស្របតាមច្បាប់ដែលបានចែង ដូចសង្ខេបខាងក្រោម៖
ក) សិទ្ធិចូលដំណើរការ៖
ការស្នើសុំចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក រួមទាំងព័ត៌មានអំពីគោលបំណងនៃការដំណើរការ និងអ្នកទទួល។ សូមផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក នៅពេលចូលបំពេញព័ត៍មានផ្សេងៗ ។
(ខ) សិទ្ធិក្នុងការកែឡើងវិញ៖
អ្នកអាចកែតម្រូវព័ត៌មានផ្ទាល់ខ្លួន ដែលមិនត្រឹមត្រូវ និង បំពេញព័ត៌មានផ្ទាល់ខ្លួន ដែលមិនពេញលេញ ដោយពិចារណាពីគោលបំណងនៃដំណើរការ ។
(គ) សិទ្ធិក្នុងការលុប៖
នៅក្នុងកាលៈទេសៈជាក់លាក់ណាមួយ អ្នកអាចស្នើសុំការលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដោយគ្មានការពន្យាពេលឡើយ។ លក្ខខណ្ឌរួមមានការគ្មានភាពចាំបាច់សម្រាប់គោលបំណងដំណើរការ ការដកការយល់ព្រម ការជំទាស់ក្នុងការដំណើរការក្រោមច្បាប់ការពារទិន្នន័យជាក់លាក់ ដែលដំណើរការសម្រាប់គោលបំណងទីផ្សារ ឬ ដំណើរការខុសច្បាប់។
(ឃ) សិទ្ធិក្នុងការរឹតបន្តឹងដំណើរការ:
នៅក្នុងស្ថានភាពជាក់លាក់ អ្នកអាចកំណត់ការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ខណៈពេលដែលដំណើរការត្រូវបានរឹតបន្តឹង យើងអាចរក្សាព័ត៍មានទុក ប៉ុន្តែមិនអាចយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក មកប្រើប្រាស់បាននោះទេ។
(ង) សិទ្ធិក្នុងការបដិសេធការដំណើរការ:
បដិសេធការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្រោមលក្ខខណ្ឌច្បាប់មួយចំនួន ប្រសិនបើអ្នកគិតថាគួរ។ ពួកយើងនឹងឈប់ដំណើរការព័ត៍មាន លុះត្រាតែពួកយើងមានហេតុផលដែលសាកសមគ្រប់គ្រាន់ ឬត្រូវបានស្នើរសុំពីច្បាប់។
(ច) សិទ្ធិក្នុងការទទួលបានទិន្នន័យ:
អ្នកអាចស្នើរសុំព័ត៍មានរបស់អ្នកដោយប្រព័ន្ធស្វ័យប្រវត្តិ ក្នុងទម្រង់អេឡិចត្រូនិច ដែលងាយស្រួលអាន លើកលែងតែមានព័ត៍មានដែលប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ ។
(ឆ) សិទ្ធិក្នុងការដាក់ពាក្យបណ្តឹងទៅអាជ្ញាធរត្រួតពិនិត្យ៖
ប្រសិនបើអ្នកជឿថាដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់យើងរំលោភលើច្បាប់ការពារទិន្នន័យ អ្នកអាចដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរត្រួតពិនិត្យផ្សេងទៀតបាន។
(ជ) សិទ្ធិដកខ្លួនចេញពីការយល់ព្រម៖
ការដកខ្លួនពីកិច្ជយល់ព្រមសម្រាប់ដំណើរការណាមួយ អាស្រ័យលើការយល់ព្រមនោះគ្រប់ពេល។ ការដកខ្លួនចេញនេះ នឹងមិនប៉ះពាល់ដល់ការអនុវត្តច្បាប់ មុនពេលចេញនោះទេ ។
គេហទំព័រភាគីទីបី
គេហទំព័ររបស់យើងអាចមានតំណរភ្ជាប់(Hyperlink) និងព័ត៌មានរបស់គេហទំព័រផ្សងទៀត។ ពួកយើងនឹងមិនទទួលខុសត្រូវ ចំពោះគោលនយោបាយឯកជនភាព និងការអនុវត្តផ្សេងៗរបស់ភាគីទីបីឡើយ ។
ព័ត៌មានរសើប
ហាមផ្ញើ ឬចែករំលែកព័ត៌មានផ្ទាល់ខ្លួន ដែលងាយនឹងរងការប្រតិកម្ម (ឧ., ពូជសាសន៍ ឬជនជាតិកំណើត, មតិនយោបាយ, សាសនា, ជំនឿ, សុខភាព, ព័ត៌មានទាក់ទងនឹងហ្សែនឬ សុខភាពរាងកាយ, ភាពជាសមាជិកនៃសហជីពពាណិជ្ជកម្មណាមួយជាដើម)។
ទំនាក់ទំនងមកកាន់យើងខ្ញុំ
លោកអ្នកអាចទាក់ទងមកកាន់ពួកយើងតាមរយៈ៖
- ការប្រើសេវាកម្មប្រៃសនីយ៌ ដោយប្រើប្រាស់អាសយដ្ឋានដែលបានចុះផ្សាយនៅលើគេហទំព័រ
- ការប្រើប្រាស់ផ្នែក ស្នើសុំព័ត៌មាន នៅលើគេហទំព័ររបស់យើង
- ការទាក់ទងតាមលេខទូរស័ព្ទ ដោយប្រើប្រាស់លេខទំនាក់ទំនង ដែលចុះផ្សាយនៅលើគេហទំព័រ
- ការប្រើសារអេឡិកត្រូនិចអ៊ីមែល ដោយប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែលដែលបានចុះផ្សាយ
អនុម័តចាប់ពីថ្ងៃទី ១៥ មករា ២០២៤