គោលការណ៍នៃការប្រើប្រាស់សម្រាប់ Liberty Technology

១. សេចក្តីណែនាំ

១.១ សូមស្វាគមន៍មកកាន់គេហទំព័រ Liberty Technology (“គេហទំព័រ”) ។

១.២ តាមរយៈគេហទំព័រនេះ លោកអ្នកអាចចូលទៅកាន់មាតិកាផ្សេងៗ រួមមានទំព័រទាំងអស់នៃវែបសាយ ទិន្នន័យ សារ អត្ថបទ រូបភាព សារសម្លេង វីដេអូ វេទិកា និងសេវាកម្មផ្សេងៗទៀត (“មាតិកា”) ។

១.៣

. ការចូល និង/ឬ ប្រើប្រាស់គេហទំព័រ ឬបញ្ចូលព័ត៌មាន ឬ ឯកសារផ្សេងៗ អ្នកបានយល់ព្រមគោរពតាមគោលការនៃការប្រើប្រាស់ (Terms of Use) ទាំងនេះ។ ប្រសិនបើអ្នកមិនយល់ព្រម អ្នកអាចឈប់ប្រើប្រាស់គេហទំព័រយើងនៅពេលនេះបាន។

១.៤ គេហទំព័ររបស់យើងប្រើខូគី (Cookies); ការចូលប្រើប្រាស់មានន័យថាអ្នកយល់ព្រម ចំពោះការប្រើប្រាស់ខូគី(Cookies) របស់យើង នៅក្រោមគោលនយោបាយឯកជនភាព និងខូគី (Cookies Policy) ។

២. សេចក្ដីជូនដំណឹងស្តីពីកម្មសិទ្ធិបញ្ញា និងការចុះបញ្ជីរពាណិជ្ជកម្ម

២.១ យើងជាមួយអាជ្ញាបណ្ណស្របច្បាប់ មានសិទ្ធិជាម្ចាស់ និងគ្រប់គ្រងរាល់កម្មសិទ្ធិបញ្ញា ពាណិជ្ជសញ្ញា និងសិទ្ធិកម្មសិទ្ធិបញ្ញាទៅលើគេហទំព័រ និងមាតិកាទាំងអស់។

២.២ ឈ្មោះ ឡូហ្គោ (Logo) និងពាណិជ្ជសញ្ញានៃ Liberty Technology មិនអាចយកទៅប្រើប្រាស់ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីយើងឡើយ ។

២.៣ អ្នកមិនបានទទួលសិទ្ធិជាម្ចាស់ ដោយការទាញយកសម្ភារៈរក្សាសិទ្ធិ(Copyright) ទុកនោះទេ។

៣. ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ គោលនយោបាយឯកជនភាព និងគោលនយោបាយខូគី (Cookies Policy)

៣.១ គោលនយោបាយភាពឯកជន និង ខូគី(Cookies Policy)

គោលនយោបាយឯកជនភាព និងគោលនយោបាយខូគី(Cookies Policy) របស់យើង សបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគោរពភាពឯកជនរបស់អ្នក និងបង្ហាញពីរបៀបដែលយើងប្រើប្រាស់ទិន្នន័យ ដែលយើងបានប្រមូលពីគេហទំព័រនេះ ។ សូមត្រលប់ទៅមើលគោលនយោបាយឯកជនភាព និង និងគោលនយោបាយខូគី សម្រាប់ព័ត៌មានលំអិតបន្ថែម។

៣.២ ការកែសម្រួលលក្ខខណ្ឌនៃការប្រើប្រាស់

Liberty Technology រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន ។ ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ដែលបានធ្វើបច្ចុប្បន្នភាព នឹងមានប្រសិទ្ធិភាព នៅពេលដែលត្រូវបានបង្ហោះ ឬបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់យើង។ ប្រសិនបើអ្នកមិនយល់ស្រប ឬ មិនចង់ទទួលយកគោលនយោបាយ ដែលបានកែសម្រួលនោះ អ្នកត្រូវតែបញ្ឈប់ការប្រើប្រាស់គេហទំព័ររបស់យើង។

៣.៣ ការចូលដំណើរការ និងដំណើរការព័ត៌មានផ្ទាល់ខ្លួនជាសកល

អ្នកបានទទួលស្គាល់ និងយល់ស្របថាព័ត៌មានផ្ទាល់ខ្លួន ដែលបានប្រមូលនៅលើគេហទំព័របស់យើង អាចត្រូវបានចូល ដំណើរការ និងរក្សាទុកជាសកល ដោយអនុវត្តតាមគោលនយោបាយឯកជនភាពរបស់ Liberty Technology ។

៣.៤ ការទទួលស្គាល់ដំណើរការទិន្នន័យ

អ្នកទទួលស្គាល់ យល់ដឹង និងទទួលយកថាយើងបានប្រមូល ប្រើប្រាស់ ដំណើរការ មាន និងរក្សាទុកនូវទិន្នន័យ និងព័ត៌មានរបស់អ្នក។ លើសពីនេះ យើងអាចចែករំលែកទិន្នន័យទាំងនេះជាមួយភាគីទី បី ដែលជាអ្នកផ្តល់សេវានៅពេលចាំបាច់ ក្នុងគោលបំណងដូចបានរៀបរាប់នៅក្នុងគោលនយោបាយឯកជនភាព និងគោលនយោបាយខូគីរបស់យើង ដោយអនុវត្តច្បាប់ដែលបានចែង ។

៤. អាជ្ញាប័ណ្ណសម្រាប់ការប្រើប្រាស់គេហទំព័រ

៤.១ សកម្មភាពដែលអនុញ្ញាត

លោកអ្នកត្រូវប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ៖

 • មើលទំព័រពីគេហទំព័ររបស់យើងនៅក្នុង Web Browser
 • បោះពុម្ពទំព័រពីគេហទំព័ររបស់យើង
 • ទាញយកទំព័រពីគេហទំព័ររបស់យើង
 • មើលឯកសារ សារសម្លេង និងវីដេអូពីគេហទំព័របស់យើង

៤.២ ការរឹតត្បិត

ក្រៅពីសកម្មភាព ដែលបានអនុញ្ញាតនៅផ្នែក ៤.១ ឬបទប្បញ្ញត្តិផ្សេងទៀតនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ ការទាញយកសម្ភារៈ និង/ឬមាតិការណាមួយពីគេហទំព័ររបស់យើង ឬរក្សាទុកសម្ភារៈ និង/ឬ មាតិកាក្នុងកុំព្យូទ័ររបស់ អ្នកត្រូវបានហាមឃាត់យ៉ាងតឹងរឹង។

៤.៣ ការប្រើដោយមានគោលបំណង

គេហទំព័ររបស់យើង អាចប្រើប្រាស់សម្រាប់តែគោលបំណងផ្ទាល់ខ្លួន ត្រូវតែជាការប្រើប្រាស់ដែលមិនពាក់ព័ន្ធនឹងពាណិជ្ជកម្ម។ ការប្រើប្រាស់ ដែលមានគោលដៅផ្សេងទៀតត្រូវបានហាមឃាត់។

៤.៤ ការហាមឃាត់ការកែសម្រួល

លើកលែងតែត្រូវបានអនុញ្ញាតដូចនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ អ្នកមិនអាចកែសម្រួល ឬកែប្រែព័ត៌មាន និង/ឬ មាតិកាណាមួយ ឬធាតុផ្សេងទៀតនៅលើគេហទំព័ររបស់យើងនោះទេ។

៤.៥ កំហិតលើការប្រើប្រាស់សម្ភារៈ

លុះត្រាតែអ្នកជាម្ចាស់ ឬគ្រប់គ្រងសិទ្ធិ ដែលពាក់ព័ន្ធនឹងសម្ភារៈ និង/ឬមាតិកាដែលពួកយើងបានប្រើ អ្នកមិនត្រូវ:

 • បោះពុម្ពមាតិកា ឬសម្ភារៈណាមួយឡើងវិញសារជាថ្មី
 • លក់ ជួល អាជ្ញាប័ណ្ណ ឬអនុជ្ញាប័ណ្ណ សម្ភារៈ ឬមាតិកាណាមួយ
 • បញ្ចាំងសម្ភារៈ និង/ឬ មាតិកានៅលើអេក្រង់សាធារណៈ 
 • ប្រើ ឬ កេងប្រវ័ញ្ចសម្ភារៈ និង/ឬ មាតិកាណាមួយសម្រាប់គោលបំណងពាណិជ្ជកម្ម
 • ចែករំលែកសម្ភារៈ និង /ឬ មាតិកាសម្រាប់គោលបំណងផ្សេងៗណាមួយ ។

៤.៦ ការលើកលែងសម្រាប់ការចែកចាយសារជាថ្មី

ទោះបីជាមានការហាមឃាត់នៅផ្នែក ៤.៥ អ្នកអាចចែកចាយឡើងវិញនូវព័ត៌មាន អត្ថបទ ឬករណីសិក្សា ពីគេហទំព័ររបស់យើងក្នុងទម្រង់បោះពុម្ព និងអេឡិចត្រូនិច តែករណីនេះ សម្រាប់បុគ្គលដែលមានបំណង ចង់ចែករំលែកពិតមែនតែប៉ុណ្ណោះ។

៤.៧ ការរឹតត្បិតការចូលដំណើរការ

យើងរក្សាសិទ្ធិក្នុងការដាក់កម្រិតការចូលដំណើរការទៅកាន់ផ្នែកខ្លះ នៃគេហទំព័ររបស់យើង ឬ គេហទំព័រទាំងមូល តាមការវិនិច្ឆ័យជាក់ស្តែង។ ក្រោមផ្នែកនេះ អ្នកមិនត្រូវជៀសវាង ឬព្យាយាមជៀសវាង ការរឹតបន្តឹងណាមួយនៃវិធានការចូលដំណើរការនៅលើគេហទំព័ររបស់យើងឡើយ។

៥. ការប្រើប្រាស់ដែលអាចទទួលយកបាន

៥.១ សកម្មភាពហាមឃាត់

អ្នកត្រូវបានហាមឃាត់យ៉ាងតឹងរឹងពី ៖

៥.១.១. ការប្រើគេហទំព័រ ឬ មាតិការបស់យើងក្នុងលក្ខណៈណាមួយ ឬការធ្វើសកម្មភាពផ្សេងៗ ដែលបណ្តាលឱ្យខូចខាត ឬមានបញ្ហាទៅលើការបង្ហាញចេញ ភាពមើលឃើញ និងការចូលមើលទៅលើមាតិកា ឬគេហទំព័រ។

៥.១.២ ការប្រើគេហទំព័រ ឬមាតិការរបស់យើងតាមវិធីណាមួយ ដែលមិនស្របច្បាប់ មានការក្លែងបន្លំ បង្កគ្រោះថ្នាក់ ឬទាក់ទងនឹងសកម្មភាពដែលមិនសុវត្ថិភាព ខុសច្បាប់ មានការក្លែងបន្លំ។

៥.១.៣.ការប្រើប្រាស់គេហទំព័ររបស់យើងដើម្បីចម្លង ស្តុកទុក ផ្ញើ បោះពុម្ព ឬចែកចាយព័ត៌មាន និងតំណភ្ជាប់ផ្សេងៗ ដែលមានផ្ទុកធាតុដែលបង្កអោយមានគ្រោះថ្នាក់តាមប្រព័ន្ធកុំព្យូទ័រដូចជា Spyware, Computer Virus, Trojan horse, Worm, Keystroke Logger, Rootkit និងធាតុផ្សេងៗទៀត។

៥.១.៤. ការធ្វើសកម្មភាពប្រមូលទិន្នន័យ ដែលមានលក្ខណៈជាប្រព័ន្ធ ឬស្វ័យប្រវត្តិណាមួយ ( ចំពោះតែមិនកំណត់ទៅលើការកំទេច ការរុករកទិន្នន័យ ការស្រង់ចេញ និងការប្រមូលទិន្នន័យ) នៅលើគេហទំព័រ ដោយគ្មានការយល់ព្រមលាយលក្ខណ៍អក្សរច្បាស់លាស់ពីយើង។

៥.១.៥. ការប្រើប្រាស់ robot, spider ឬកម្មវិធីស្វ័យប្រវត្តិផ្សេងទៀត ដើម្បីចូលដំណើរការ ឬធ្វើសកម្មភាពអ្វីមួយនៅលើគេហទំព័ររបស់យើង។

៥.១.៦.. ការប្រើប្រាស់ទិន្នន័យដែលបានប្រមូលពីគេហទំព័ររបស់យើង សម្រាប់សកម្មភាពទីផ្សារផ្ទាល់ណាមួយ (ចំពោះតែមិនកំណត់ទៅលើការធ្វើទីផ្សារអ៊ីម៉ែល ទីផ្សារ SMS ទីផ្សារអេឡិចត្រូនិច និងការផ្ញើសារផ្ទាល់)

៥.១.៧ ការប្រើគេហទំព័រ ឬ មាតិការបស់យើងតាមវិធីណាមួយ ដែលមិនពិត ឬនាំអោយមានការយល់ច្រឡំ

៥.១.៨. ការប្រើគេហទំព័រ ឬ មាតិការបស់យើងក្នុងលក្ខណៈជាការមើលងាយ  ការអាប់ឱន ឬធ្វើអោយអ្នកដទៃអាម៉ាសមុខ

៥.១.៩. ការប្រើគេហទំព័ររបស់យើងតាមវិធីណាមួយ ដែលរំលោភ ឬមិនគោរពសិទ្ធិឯកជនភាពរបស់បុគ្គលផ្សេងទៀត រួមមានការចម្លងទិន្នន័យសម្ងាត់ ព័ត៌មានរសើបផ្ទាល់ខ្លួនរបស់អ្នកដទៃ

៥.២ ការរឹតត្បិតទំនាក់ទំនង

អ្នកត្រូវជៀសវាងពីការប្រើប្រាស់ទិន្នន័យ ដែលបានប្រមូលពីគេហទំព័ររបស់យើង ដើម្បីទាក់ទងបុគ្គល ក្រុមហ៊ុន ឬ អង្គភាពផ្សេងទៀត ។

៥.៣ ភាពត្រឹមត្រូវនៃព័ត៌មាន

អ្នកត្រូវធានាថារាល់ព័ត៌មាន ដែលអ្នកផ្ដល់ឲ្យយើងតាមរយៈគេហទំព័រ ជាព័ត៌មានពិត ត្រឹមត្រូវ និងបានធ្វើបច្ចុប្បន្នភាពរួចរាល់។

៦. ព័ត៌មានអ្នកប្រើប្រាស់នៅលើគេហទំព័រ

៦.១ ការដាក់ពាក្យស្នើសុំការងារ

នៅពេលដែលអ្នកដាក់ពាក្យស្នើសុំការងារនៅ Liberty Technology តាមរយៈគេហទំព័រ អ្នកត្រូវតែធានាថាព័ត៌មានដែលអ្នកផ្តល់ជូន រួមមាន ឈ្មោះពេញរបស់អ្នក អាសយដ្ឋានអ៊ីម៉ែល លេខទូរសព្ទ ប្រវត្តិរូបសង្ខេប CV គឺត្រឹមត្រូវ ពិត មិនបំភ្លៃ ។

៦.២ ការសួរសំណួរតាមរយៈផ្នែកស្នើសុំព័ត៌មាន

ចំពោះការសាកសួរ ដែលបានដាក់ជូនតាមរយៈផ្នែកស្នើសុំព័ត៌មាន នៅលើគេហទំព័ររបស់យើង អ្នកត្រូវទទួលខុសត្រូវក្នុងការធានាថា ព័ត៌មានដែលអ្នកបញ្ចូលរួមមានឈ្មោះពេញ អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទ និងទីតាំង គឺត្រឹមត្រូវ និងអាចទុកចិត្តបាន។

៦.៣ គោលការណ៍ភាពឯកជន

គោលការណ៍ភាពឯកជនរបស់យើង បានចែងយ៉ាងទូលំទូលាយអំពីរបៀបដែល យើងពង្រឹងភាពឯកជនរបស់អ្នក និងគ្រប់គ្រងដំណើរការទិន្នន័យរបស់អ្នកដែលបានប្រមូលតាមរយៈគេហទំព័ររបស់យើង (ដូចដែលបានបញ្ជាក់ នៅក្នុងចំណុច ៦.១ និង ៦.២)

សូមពិនិត្យមើលគោលនយោបាយឯកជនភាពរបស់យើងបន្ថែម ដោយប្រុងប្រយ័ត្ន មុននឹងដាក់ពាក្យស្នើសុំ ឬ សាកសួរតាមរយៈគេហទំព័ររបស់យើង។

៧. ការធានារ៉ាប់រងដោយមានកម្រិត និង ការបញ្ចប់ការប្រើប្រាស់

៧.១ ការមិនទទួលស្គាល់ការធានារ៉ាប់រង

តាមកម្រិតនៃច្បាប់ ដែលយើងអាចអនុវត្តបាន យើងមិនធានា ឬបញ្ជាក់ពី៖

 • ភាពពេញលេញ ការជឿទុកចិត្ត ឬភាពត្រឹមត្រូវនៃព័ត៌មាន ដែលបានចុះផ្សាយនៅលើគេហទំព័រ
 • ភាពថ្មីៗទាន់ហេតុការណ៍ ឬកាលបរិច្ឆេទនៃសម្ភារៈ ឬមាតិកានៅលើគេហទំព័រ 
 • លទ្ធភាពក្នុងការផ្តល់សេវាកម្មនៅលើគេហទំព័រគ្រប់ពេល
 • ការតាមដាន និងយកចិត្តទុកដាក់យ៉ាងសកម្មទៅលើមាតិកា ដែលបានចែករំលែកនៅលើគេហទំព័រ ទោះបីជាយើងរក្សាសិទ្ធិក្នុងការត្រួតពិនិត្យ និងដកចេញមាតិកាតាមវិនិច្ឆ័យរបស់យើងក៏ដោយ
 • ការមិនធានាថាគេហទំព័រ ឬមាតិការបស់យើង នឹងបំពេញតាមតម្រូវការជាក់លាក់របស់អ្នក 
 • ភាពមិនរំខាន ទាន់ពេល ការធានាសុវត្ថិភាព ឬការចូលប្រើដោយគ្មានកំហុសនៅគេហទំព័រ
 • គុណភាពនៃព័ត៌មាន ឬមាតិកាដែលទទួលបាន ថាវានឹងបំពេញការរំពឹងទុករបស់អ្នក។

៧.២ សិទ្ធិវិនិច្ឆ័យ

តាមការវិនិច្ឆ័យតែមួយគត់របស់យើងដោយមិនចាំជូនដំណឹងមុន ពួកយើងរក្សាសិទ្ធិក្នុងការ ៖

 • បញ្ឈប់ ឬកែប្រែសេវាកម្មណាមួយ ឬទាំងអស់នៅក្នុងគេហទំព័រ
 • បញ្ឈប់ការបោះពុម្ពផ្សាយនៅលើគេហទំព័រ
 • បោះបង់ កំណត់ការចូលដំណើរការ ឬកែប្រែគេហទំព័រ
 • បញ្ឈប់ការបោះពុម្ពផ្សាយសម្ភារៈ ឬមាតិកាណាមួយនៅលើគេហទំព័រ។

៧.៣ ការលើកលែងសំណង

ក្រៅពីព័ត៌មាននៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ អ្នកមិនតម្រូវអោយសង ឬបង់ប្រាក់ នៅពេលអ្នកបញ្ឈប់ ឬផ្លាស់ប្តូរការប្រើប្រាស់សេវាកម្មរបស់គេហទំព័រ ឬបើក្នុងករណីដែលយើងបញ្ឈប់ការដំណើរការគេហទំព័រ។

៧.៤ ការលើកលែងការធានា

ចំពោះច្បាប់អតិបរមាដែលអាចអនុវត្តបាន យើងមិនទទួលនូវគ្រប់អ្នកតំណាង និងអ្នកធានាទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់ គេហទំព័ររបស់យើង និងការប្រើប្រាស់របស់វា។

ពួកយើងសូមបដិសេធទាំងស្រុង រាល់ការធានារ៉ាប់រងទាំងអស់ មិនថាបានបង្ហាញ ឬបញ្ជាក់ រួមមានការធានារ៉ាប់រងពាណិជ្ជកម្ម ភាពសាកសមសម្រាប់គោលបំណងជាក់លាក់ណាមួយ និងការមិនរំលោភបំពានលើគេហទំព័រ និងមាតិកាទាំងអស់ ដែលបានផ្តល់ឲ្យនៅលើ ឬ តាមរយៈគេហទំព័រ ។

៧.៥ សិទ្ធិបញ្ចប់ការប្រើប្រាស់

តាមការវិនិច្ឆ័យតែមួយគត់របស់យើង យើងអាចបញ្ចប់ ឬកំណត់ការចូលដំណើរការរបស់អ្នកក្នុងគេហទំព័រ ប្រសិនបើយើងកំណត់បានថា អ្នកបានរំលោភលើសិទ្ធិថតចម្លង (Copyright) របស់ភាគីទី បី ។

៧.៦ ការដកមាតិកាសម្ងាត់

ពួកយើងអាចដកមាតិកាសម្ងាត់ និង/ឬ ឯកសារដែលជាកម្មសិទ្ធិរបស់បុគ្គល ទៅភាគីទី បី ដោយគ្មានការអនុញ្ញាតពីភាគី ទី ៣ ផ្សេងទៀតទេ។

៧.៧ ការផ្តល់ជូនដោយ “គ្មានការធានា” 

ដូចបានបញ្ជាក់ខាងលើ គេហទំព័រ និងមាតិកាទាំងអស់ដែលបានផ្ដល់ជូន ឈរលើមូលដ្ខាន “គ្មានការធានា” និង “តាមដែលអាចធ្វើទៅបាន” ។

៨. ការបំពានលើលក្ខខណ្ឌ និងសំណង

៨.១ សកម្មភាពរំលោភបំពាន

ប្រសិនបើអ្នកបំពានលក្ខខណ្ឌទាំងនេះ ឬត្រូវបានសង្ស័យថាមានការបំពាន ពួកយើងមានសិទ្ធិ៖

 • ចេញការព្រមានជាផ្លូវការ 
 • ផ្អាកការចូលដំណើរការគេហទំព័ររបស់អ្នកជាបណ្តោះអាសន្ន 
 • ហាមមិនឲ្យចូលដំណើរការជាអចិន្ត្រៃយ៍ 
 • បិទហាមឧបករណ៍ពីការប្រើប្រាស់អាសយដ្ឋាន IP របស់អ្នក
 • ទាក់ទងអ្នកផ្តល់សេវាអ៊ីនធឺណិតរបស់អ្នក ដើម្បីទប់ស្កាត់ការចូលដំណើរការ
 • ចាប់ផ្តើមវិធានការផ្លូវច្បាប់ ចំពោះការរំលោភលើកិច្ចសន្យាតាមការវិនិច្ឆ័យរបស់យើង ។

៨.២ ការយល់ព្រមអនុវត្តតាមការបញ្ឈប់

ប្រសិនបើយើងបញ្ឈប់ការចូលដំណើរការរបស់អ្នក អ្នកមិនត្រូវព្យាយាមប្រើប្រាស់វាទៀតឡើយ ។

៨.៣ ការយល់ព្រមចំពោះសំណង

អ្នកបានបញ្ជាក់ និងយល់ព្រមចំពោះការប្រគល់សំណងមក Liberty Technology ចំពោះការធ្វើអោយមានការខូចខាត ឬអស់ថ្លៃចំណាយផ្សេងៗ រួមទាំងថ្លៃសេវាផ្លូវច្បាប់ផងដែរ។  ទាំងនេះ ក្នុងករណី ដែលអ្នកធ្វើការរំលោភលើល័ក្ខខ័ណ្ឌ ច្បាប់ផ្សេងទៀត ឬការរំលោភសិទ្ធិភាគីទី បី រួមទាំងសិទ្ធិកម្មសិទ្ធិបញ្ញាផងដែរ ។

៩. សិទ្ធិភាគីទីបី

៩.១ វិសាលភាពនៃកិច្ចព្រមព្រៀង

កិច្ចព្រមព្រៀងនេះ ផ្តល់ប្រយោជន៍ដល់ភាគីទាំងសងខាង និងមិនទាក់ទងជាមួយការអនុវត្តជាមួយភាគីទី ៣ ដែលមិនពាក់ព័ន្ធផ្សេងទៀតឡើយ ។

៩.២ សិទ្ធិកិច្ចសន្យាឯករាជ្យ

ការអនុវត្តសិទ្ធិរបស់យើង និងសិទ្ធិរបស់អ្នក មិនអាស្រ័យលើការយល់ព្រមរបស់ភាគីទីបីនោះទេ ។

៩.៣ តំណភ្ជាប់ និងសេវាកម្មខាងក្រៅ

គេហទំព័រនេះអាចមានតំណភ្ជាប់ទៅកាន់គេហទំព័រភាគីទីបី និងអាចមានមាតិកា ផលិតផល និងសេវាកម្មរបស់ពួកគេ។

៩.៤ ការទទួលខុសត្រូវរបស់អ្នកប្រើប្រាស់

ពួកយើងមិនទទួលខុស ត្រូវចំពោះមាតិការបស់ភាគីទី បី ឬការផ្លាស់ប្តូររបស់គេហទំព័រផ្សេងទេ ។ អ្នកប្រើប្រាស់ត្រូវទទួលស្គាល់ថា រាល់ហានិភ័យនៃការចូលដំណើរការ ឬការប្រើប្រាស់គេហទំព័រខាងក្រៅ រួមជាមួយនឹងមាតិកា ផលិតផល និងសេវាកម្មរបស់ពួកគេ។

១០. ព័ត៌មានទំនាក់ទំនង

លោកអ្នកអាចទាក់ទងមកកាន់ពួកយើងតាមរយៈ៖

 • ការប្រើសេវាកម្មប្រៃសនីយ៌ ដោយប្រើប្រាស់អាសយដ្ឋានដែលបានចុះផ្សាយនៅលើគេហទំព័រ
 • ការប្រើប្រាស់ផ្នែក ស្នើសុំព័ត៌មាន នៅលើគេហទំព័ររបស់យើង
 • ការទាក់ទងតាមលេខទូរស័ព្ទ ដោយប្រើប្រាស់លេខទំនាក់ទំនង ដែលចុះផ្សាយនៅលើគេហទំព័រ
 • ការប្រើសារអេឡិកត្រូនិចអ៊ីមែល ដោយប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែលដែលបានចុះផ្សាយ

មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១៥ មករា ២០២៤