កម្មវិធីគ្រប់គ្រងប្រព័ន្ធអប់រំដែលត្រូវបានប្រើប្រាស់សម្រាប់រៀបចំកិច្ចការមួយចំនួន ត្រូវបានសម្របទៅតាមបច្ចេកវិទ្យាថ្មីដើម្បីអនុញ្ញាតឪ្យសិស្សានុសិស្សធ្វើការសិក្សាពីចម្ងាយ ថែមទាំងអនុញ្ញាតឱ្យលោកគ្រូ អ្នកគ្រូ និងឪពុកម្តាយក្នុងការផ្ដល់ជំនួយទោដល់សិស្សានុសិស្សក្នុងការសិក្សាពីចម្ងាយផងដែរ។

ដោយសារតែអត្ថប្រយោជន៍នៃការប្រើប្រាស់កម្មវិធីទាក់ទងទៅនឹងបច្ចេកវិទ្យាថ្មីនេះ ទោះបីជាស្ថានភាពប្រែមកជាប្រក្រតីវិញក្ដី ប្រព័ន្ធអប់រំនៅតែបន្តប្រើប្រាស់កម្មវិធីទាំងនេះក្នុងការគ្រប់គ្រងប្រព័ន្ធអប់រំរបស់ពួកគេ។

ហេតុអ្វីបានជាកម្មវិធីគ្រប់គ្រងមានភាពចាំបាច់សម្រាប់គ្រឹះស្ថានអប់រំ?

ការប្រើប្រាស់កម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំត្រូវបានព្យាករណ៍ថានឹងកើនឡើងរហូតទៅដល់ ១៧.៧% ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៧ ដោយគេហទំព័រ Market Research Future បោះពុម្ភនៅឆ្នាំ ២០២២ ។

គ្រឹះស្ថានអប់រំកាន់តែច្រើនកំពុងតែបន្តប្រើប្រាស់កម្មវិធីអប់រំថ្មី ដើម្បីផ្ដល់ជាដំណោះស្រាយទៅដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកផ្សេងទៀតក្នុងការសហការគ្នាបានយ៉ាងងាយស្រួលនៅលើវេទិកាតែមួយ។  កម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំជួយទៅដល់ងការទំនាក់ទំនងរវាងសាលារៀន សិស្សានុសិស្ស និងឪពុកម្តាយឪ្យកាន់តែប្រសើរឡើង។

Liberty Technology បានសហការជាមួយក្រុមហ៊ុន Edtech ល្បីៗមួយចំនួន រួមទាំងកម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំ LMS របស់ DOTB នៅក្នុងប្រទេសកម្ពុជា។ យើងផ្ដោយសំខាន់ទៅលើការផ្តល់ដំណោះស្រាយកម្មវិធីរបស់ថ្មីៗទៅកាន់សាលារៀន និងមជ្ឈមណ្ឌលសិក្សាទូទាំងប្រទេសផងដែរ។

កម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំរបស់ដៃគូរយើងខ្ញុំរួមបញ្ចូលមុខងារសំខាន់ៗ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់។ មុខងារទាំងនោះមានដូចជា៖

ការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលប្រកបដោយប្រសិទ្ធភាព៖ ការប្រើប្រាស់កម្មវិធីនេះនឹងធ្វើការសម្រួលទៅដល់កិច្ចការរដ្ឋបាលមួយចំនួន ដូចជាការតាមដានវត្តមាន ការចាត់ថ្នាក់ និងការគ្រប់គ្រងធនធាន ដែលជួយទៅដល់ការសន្សំពេលវេលា និងការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀនផងដែរ។

ជំនួយទៅដល់ការប្រាស្រ័យទាក់ទងគ្នាឪ្យកាន់តែប្រសើរឡើង៖ ការប្រើប្រាស់កម្មវិធីនេះនឹងសម្របសម្រួលទៅដល់ការទំនាក់ទំនងឪ្យកាន់តែមានប្រសិទ្ធភាពរវាងគ្រូបង្រៀន សិស្សានុសិស្ស មាតាបិតា និងអ្នកគ្រប់គ្រង ដែលជាការជំរុញទៅដល់កិច្ចសហប្រតិបត្តិការ និងតម្លាភាពនៅក្នុងប្រព័ន្ធអប់រំផងដែរ។

ជំនួយទៅដល់ការសិក្សាពីចម្ងាយ៖ កម្មវិធីនេះមានសារៈសំខាន់ជាពិសេសក្នុងអំឡុងពេលដែលមានជំងឺរាតត្បាតកូវីដ ១៩ ដោយកម្មវិធីគ្រប់គ្រងសាលារៀនអាចធ្វើការផ្លាស់ប្ដូរបរិបទក្នុងការសិក្សា និងគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព។  

ការគ្រប់គ្រងទិន្នន័យដោយសុវត្ថិភាព និងឯកជនភាព៖ កម្មវិធីនេះផ្តល់ជូននូវវេទិកាដែលមានសុវត្ថិភាពសម្រាប់ការគ្រប់គ្រងទិន្នន័យសិស្សានុសិស្ស និងធានាទៅដល់ការផ្ដល់ជូននូវកម្មវិធីដែលធានាបាននូវការអនុលោមតាមច្បាប់ឯកជនភាព និងការការពារព័ត៌មាន។

កម្មវិធីសមស្របទៅនឹងវិស័យអប់រំ៖ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍សិក្សាដែលសមស្រប និងបំពេញតម្រូវការរបស់សិស្សានុសិស្សគ្រប់រូបផងដែរ។

មានភាពងាយស្រួលក្នុងការផ្លាស់ប្ដូរ៖ កម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំនេះត្រូវបានរចនាឡើងដើម្បីសម្របទៅតាមបរិបទបច្ចេកវិទ្យាថ្មី និងការសម្របទៅនឹងការផ្លាស់ប្តូរនៅក្នុងទិដ្ឋភាពនៃការអប់រំផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មចែកចាយកម្មវិធី Edtech របស់ពួកយើង លោកអ្នកអាចធ្វើការទាក់ទងមកកាន់ពួកយើងឥឡូវនេះ ៖

អុីមែល៖ info@libertytechnology.co

លេខទូរស័ព្ទទំនាក់ទំនង៖ (+855) 93 709 701 (លោក Peter)

យើងនៅទីនេះដើម្បីជួយលោកអ្នកក្នុងការសម្រេចគោលបំណងខាងផ្នែកវិស័យអប់រំរបស់លោកអ្នក!

តោះ! មកស្គាល់ពីបញ្ជីនៃជម្រើស កម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំទាំង ៥ នៅក្នុងឆ្នាំ ២០២៤ ដែលត្រូវបានដកស្រង់ដោយ Liberty Technology ទាំងអស់គ្នា។

កម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំ ៥ ដែលមានភាពល្បីល្បាញ

PowerSchool SIS

PowerSchool SIS គឺជាកម្មវិធីដែលត្រូវបានរចនាឡើងដើម្បីគាំទ្រទៅដល់គ្រឹះស្ថានអប់រំ ក្នុងការគ្រប់គ្រងការអប់រំរបស់សិស្សានុសិស្សពីចម្ងាយ។ កម្មវិធីផ្ដោតសំខាន់ទៅលើការរក្សាទុកទិន្នន័យដោយសុវត្ថិភាព ដោយមានជំនួយពីអ្នកជំនាញការរក្សាទិន្នន័យតាមរយៈប្រព័ន្ធពពក ឬ cloud។ កម្មវិធីនេះគឺជាជម្រើសកម្មវិធីគ្រប់គ្រងមួយដ៏ល្អបំផុតដែលជួយសម្រួលទៅដល់ទំនាក់ទំនងរវាងអ្នកអប់រំ ឪពុកម្តាយ និងសិស្សានុសិស្សឪ្យកាន់តែមានភាពងាយស្រួល។

លក្ខណៈ​ពិសេស៖

 • លោកអ្នកអាចធ្វើការផ្លាស់ប្ដូរទិន្នន័យទៅតាមតាមតម្រូវការរបស់លោកអ្នក។
 • សម្របទៅតាមការកំណត់កាលវិភាគ ការចូលរួម ការដាក់ចំណាត់ថ្នាក់ ប្រតិទិន និងមុខងារផ្សេងទៀត។
 • អនុញ្ញាតក្នុងការចូលប្រើប្រាស់កម្មវិធីអប់រំជាលក្ខណៈសកលដែលមានដូចជាវេទិកាអប់រំ  វីដេអូ អនឡាញ/ក្រុមសិក្សា និងកម្មវិធីបណ្តុះបណ្តាលមួយចំនួនផងដែរ។
 • ផ្តល់ភាពងាយស្រួលដល់ការសិក្សាតាមរយៈកម្មវិធីនៅលើប្រព័ន្ធទូរស័ព្ទដៃ PowerSchool ឬតាមអនឡាញ។
 • គាំទ្រដោយសិស្សានុសិស្សជាង ៤៥ លាននាក់នៅទូទាំងពិភពលោកក្នុង ៩០+ ប្រទេស។

គុណវិបត្តិ៖

នេះគឺជាមតិកែលម្អមួយចំនួនដែលត្រូវបានដកស្រង់ពីអ្នកប្រើប្រាស់របស់កម្មវិធី PowerSchool

 • មិនមានការសាកល្បងឥតគិតថ្លៃមានន័យថាអ្នកប្រើប្រាស់ត្រូវតែបង់ប្រាក់ ទាំងដែលមិនទាន់បានសាកល្បងកម្មវិធីជាមុនសិន។
 • អ្នកប្រើប្រាស់មានភាពពិបាកក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាន ជាពិសេសប្រសិនបើឪពុកម្តាយ/សិស្សានុសិស្សមិនបានចងចាំព័ត៌មានគណនីរបស់ពួកគេ។
 • ដំណើរការក្នុងការប្រើប្រាស់ត្រូវតែឆ្លងកាត់អ្នកគ្រប់គ្រងគេហទំព័រជាមុនសិន ដែលបណ្តាលឱ្យមានការពន្យារពេលក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាន។
 • ខណៈ​ដែល PowerSchool បានដាក់ឪ្យប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន វា​មិន ទាន់មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយទេ។

Fedena

Fedena គឺជាប្រព័ន្ធគ្រប់គ្រងសាលារៀនមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីឲ្យការគ្រប់គ្រងសាលារៀន កាន់តែមានភាពងាយស្រួលដោយធ្វើប្រតិបត្តិការប្រចាំថ្ងៃដោយការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ។ កម្មវិធីនេះផ្ដោតទៅលើកិច្ចការប្រចាំថ្ងៃ ការផ្តល់របាយការណ៍ដែលមានពត៍មានលម្អិត និងតាមដានទិន្នន័យផ្សេងៗ ដើម្បីឧ្យសាលារៀនអាចធ្វើការសម្រេចចិត្តបានយ៉ាងឆាប់រហ័ស និងបង្កើនសក្ដានុពលរបស់ពួកគេផងដែរ។

លក្ខណៈ​ពិសេស៖

 • កំណត់ការប្រឡង និងគណនាចំណាត់ថ្នាក់ដោយស្វ័យប្រវត្តិ។
 • អនុវត្តការប្រឡងតាមរយៈអុីនធឺណិតយ៉ាងរលូន។
 • តាមដានការសិក្សា និងគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធឌីជីថល។
 • ប្ដូរទម្រង់បែបបទចូលរៀន និងផ្ទៀងផ្ទាត់ឯកសារតាមប្រព័ន្ធឌីជីថល។
 • កត់សម្គាល់ការអវត្តមានរបស់សិស្សានុសិស្សបានយ៉ាងងាយស្រួល។
 • មុខងារគ្រប់គ្រងថ្នាក់រៀន និងបែងចែកមុខវិជ្ជា។
 • រួមបញ្ចូលជាមួយកម្មវិធីសន្និសីទវីដេអូដែលមានដូចជា Google Meet Zoom និង BigBlueButton។
 • ត្រូវបានដាក់ឪ្យប្រើប្រាស់នៅក្នុងប្រទេសជាង ២០០ និងគាំទ្រជាង ២០ ភាសាសម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់។

គុណវិបត្តិ៖

នេះគឺជាមតិកែលម្អមួយចំនួនដែលត្រូវបានដកស្រង់ពីអ្នកប្រើប្រាស់របស់កម្មវិធី Fedena៖

 • វីដេអូបណ្តុះបណ្តាលមិនមានភាសាអង់គ្លេសច្បាស់លាស់។
 • ការដំឡើងគឺស្មុគស្មាញ។
 • មិនទាន់ត្រូវបានដាក់ឪ្យប្រើប្រាស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយទេ​។

Gradelink

Gradelink គឺជាកម្មវិធីមួយដែលត្រូវបានរចនាឡើងដើម្បីបង្កើនដំណើរការចុះឈ្មោះសម្រាប់គ្រឹះស្ថានអប់រំ។ កម្មវិធីជួយសម្រួលទៅដល់ការតាមដានវត្តមានប្រចាំថ្ងៃសម្រាប់គ្រូបង្រៀន និងផ្តល់នូវប្រព័ន្ធគ្រប់គ្រងថ្នាក់រៀន និងកាលវិភាគប្រកបទៅដោយប្រសិទ្ធភាពផងដែរ។

លក្ខណៈ​ពិសេស៖

 • កម្មវិធីតភ្ជាប់ទៅនឹងវេទិកាចែករំលែកវីដេអូដែលមានដូចជា Zoom និង YouTube ជាដើម។
 • ប្រើប្រាស់មុខងារជាច្រើនដែលមាដូចជា អុីមែល ការជូនដំណឹង ការផ្ញើសារ ការគ្រប់គ្រងគេហទំព័ររបស់គ្រូបង្រៀន និងទំព័រព័ត៌មានរបស់សាលារៀន។
 • អនុញ្ញាតឱ្យសិស្សានុសិស្សចុះឈ្មោះតាមអនឡាញ។
 • សន្សំពេលវេលាដោយការប្រើប្រាស់ Google Classroom នៅក្នុងប្រព័ន្ធសិក្សា។
 • ត្រូវបានដាក់ឪ្យប្រើប្រាស់នៅក្នុងប្រទេសជាង ២០​ ជុំវិញពិភពលោក ដូចជាសហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក ចិន និង អាហ្វហ្គានីស្ថានជាដើម …

គុណវិបត្តិ៖

នេះគឺជាមតិកែលម្អមួយចំនួនដែលត្រូវបានដកស្រង់ពីអ្នកប្រើប្រាស់របស់កម្មវិធី Grade Link

 • ស្រដៀងទៅនឹងកម្មវិធី PowerSchool SIS ដែរ កម្មវិធីនេះមិនមានការសាកល្បងឥតគិតថ្លៃមានន័យថាអ្នកប្រើប្រាស់ត្រូវតែបង់ប្រាក់ ទាំងដែលមិនទាន់បានសាកល្បងកម្មវិធីជាមុនសិន។
 • ផ្ទាំងគ្រប់គ្រងមានភាពស្មុគ្រស្មាញ បង្កការលំបាកសម្រាប់ឪពុកម្តាយដែលមិនមានជំនាញាខាងផ្នែកបច្ចេកវិទ្យា។
 • មិនទាន់ត្រូវបានដាក់ឪ្យប្រើប្រាស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយទេ។

Veracross

Veracross គឺជាកម្មវិធីដែលអនុញ្ញាតឱ្យលោកអ្នកដោះស្រាយកិច្ចការផ្នែកគណនេយ្យនៅក្នុងគ្រឹះស្ថានអប់រំរបស់លោកអ្នកដោយមិនមានភាពលំបាក។

លក្ខណៈ​ពិសេស៖

 • អនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងទិន្នស័យរបស់សិស្សដោយមិនមានការរំខាន។
 • ផ្លាស់ប្តូរដំណើរការចូលសិក្សាឪ្យមានភាពរលូនជាមុន។
 • គ្រប់គ្រងកិច្ចការគណនេយ្យយ៉ាងរលូន និងប្រកបទៅដោយសុវត្ថិភាព។
 • សម្រួលទៅដល់ការចេញវិក្កយបត្រ និងការទូទាត់សម្រាប់ឪពុកម្តាយ និងបុគ្គលិករដ្ឋបាល។
 • តាមដានព័ត៌មានសំខាន់ៗតាមរយៈប្រព័ន្ធអុីនធឺណិត។
 • ត្រូវបានដាក់ឪ្យប្រើប្រាស់នៅក្នុងប្រទេសជាង ៣០ ​ជុំវិញពិភពលោក។

គុណវិបត្តិ៖

នេះគឺជាមតិកែលម្អមួយចំនួនដែលត្រូវបានដកស្រង់ពីអ្នកប្រើប្រាស់របស់កម្មវិធី Veracross

 • ល្បឿនឆ្លើយតបរបស់មុខងារគាំទ្រអតិថិជនមានល្បឿនយឺតនៅពេលខ្លះ។
 • ការផ្លាស់ប្ដូរ និងមុខងារនោក្នុងកម្មវិធីនៅមានកម្រិត ។
 • មិនទាន់ត្រូវបានដាក់ឪ្យប្រើប្រាស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយទេ​។

Alma

Alma គឺជាកម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំដែលត្រូវបានរចនាឡើងដើម្បីបង្កើនការចូលរួមរបស់គ្រូជាមួយនឹងសិស្សានុសិស្ស និងឪពុកម្តាយ។ កម្មវិធីនេះផ្តល់នូវការវិភាគ និងក្រាហ្វិកច្បាស់លាស់ដើម្បីគាំទ្រដល់ប្រព័ន្ធអប់រំរបស់សាលារៀនគ្រប់កន្លែង។

លក្ខណៈ​ពិសេស៖

 • ផ្លាស់ប្ដូរកាលវិភាគសិក្សាបានដោយផ្ទាល់ខ្លួន។
 • ការប្រើប្រាស់ Google Classroom នៅក្នុងប្រព័ន្ធសិក្សា។
 • ត្រូវបានចាត់​ទុក​ថា​ជា​កម្មវិធី​​មួយ​ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់នៅគ្រប់តំបន់
 • ជួយសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាយ៉ាងរលូនរវាងអ្នកអប់រំ និងសិស្សានុសិស្ស
 • ត្រូវបានដាក់ឪ្យប្រើប្រាស់នៅក្នុងប្រទេសជាង ៥០ ​ជុំវិញពិភពលោក និងនៅក្នុងរដ្ឋចំនួន ៤៥ ផងដែរ ។

គុណវិបត្តិ៖

នេះគឺជាមតិកែលម្អមួយចំនួនដែលត្រូវបានដកស្រង់ពីអ្នកប្រើប្រាស់របស់កម្មវិធី Alma

 • មិន​ផ្ដល់ជាជំនួយក្នុង​ការចេញជារបាយការណ៍​ច្រើនក្នុងពេល​តែ​មួយ​នឡទេ។
 • មិនមានកាតរបាយការណ៍ ដូចជាការចូលដំណើរការការងារ និងព័ត៌មានទាក់ទងទៅនឹងចំណាត់ថ្នាក់នៅពេលខ្លះ។
 • កិច្ចការដូចជាការបញ្ចូលថ្នាក់ និងការបង្កើត/ផ្លាស់ប្តូរតារាងកន្លែងអង្គុយមានការពិបាក និងត្រូវការចំណាយពេលច្រើន។
 • មិនទាន់ត្រូវបានដាក់ឪ្យប្រើប្រាស់នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយទេ​។

សរុបមក កម្មវិធីគ្រប់គ្រងគ្រឹះស្ថានអប់រំដែលមានចំណាត់ថ្នាក់កំពូលសម្រាប់ឆ្នាំ ២០២៤ ទាំង ៥​ នេះបានណែនាំលក្ខណៈពិសេសសំខាន់ៗ ដើម្បីសម្រួលដំណើរការរបស់សាលាផ្សេងៗ ចាប់ពីការចុះឈ្មោះចូលសិក្សា រហូតដល់ការប្រាស្រ័យទាក់ទងគ្នា។

ជាមួយនឹងកម្មវិធីដែលមានភាពងាយស្រួលប្រើ និងផ្ដល់នូវមុខងារផ្លាស់ប្ដូរទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ កម្មវិធីទាំងនេះមានសារៈសំខាន់សម្រាប់ការសម្របខ្លួនរបស់គ្រឹះស្ថានអប់រំគ្រប់កទីន្លែង ទៅនឹងបច្ចេកវិទ្យាថ្មីដែលកំពុងវិវត្តជារៀងរាល់ថ្ងៃ។ ការវិនិយោគលើបច្ចេកវិទ្យាទំនើបបែបនេះមិនគ្រាន់តែជាជម្រើសដែលលោកអ្នកគួរតែជ្រើសរើសបុណ្ណោះទេ ប៉ុន្តែវាជារឿងដ៏ចាំបាច់មួយដែលគ្រឹះស្ថានអប់រំគួរពិចារណា ដើម្បីបង្កើតបរិយាកាសសិក្សាស្របទៅតាមបរិបថថ្មី និងប្រកបទៅដោយប្រសិទ្ធភាពផងដែរ។

ទោះយ៉ាងណាក៏ដោយ នៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជាកម្មវិធីគ្រប់គ្រងប្រព័ន្ធអប់រំដែលមានឈ្មោះបោះសម្លេងនៅមិនទាន់មាននៅឡើយទេ។ ហេតុដូច្នេះហើយទើប Liberty Technology គឺជាដៃគូចែកចាយកម្មវិធីគ្រប់គ្រងប្រព័ន្ធអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

យើងប្ដេជ្ញាចិត្តក្នុងការផ្ដល់ជូននូវដំណោះស្រាយដែលសមស្របទៅនឹងតម្រូវការរបស់គ្រឹះស្ថានអប់រំ នៅក្នុងគោលបំណងលើកកំពស់គុណភាពវិស័យអប់រំនៅក្នុងប្រទេសកម្ពុជានាយុគសម័យឌីជីថលនេះ។

Related Posts

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *