សំណួរដែលជួបញឹកញាប់/ សំណួរប្រចាំ(FAQS)

តើ Liberty Technology ជាអ្វី?

Liberty Technology ជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិឈានមុខគេ ដែលបានផ្តល់ដំណោះស្រាយថ្មីៗលើវិស័យផ្សេងៗនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ជាមួយនឹងអ្នកជំនាញផ្នែកព័ត៌មានវិទ្យា ដែលមានសមត្ថភាពខ្ពស់ អាចបំពេញរាល់តម្រូវការរបស់អតិថិជន។

តើ Liberty Technology មានបម្រើសេវាកម្មអ្វីខ្លះ?

Liberty Technology ផ្តល់ជូននូវសេវាកម្មដ៏ទូលំទូលាយ ដូចជាការចែកចាយ Software ការអភិវឌ្ឍកម្មវិធីគេហទំព័រ និងទូរស័ព្ទ ការផ្តល់សេវាកម្មអភិវឌ្ឍពីក្រៅប្រទេស និងប្រតិបត្តិការប្រព័ន្ធ។

តើខ្ញុំអាចទាក់ទងរកជំនួយពី Liberty Technology តាមរបៀបណា?

សម្រាប់ការសាកសួរផ្សេងៗ លោកអ្នកអាចទំនាក់ទំនងមកកាន់ពួកយើង តាមរយៈមធ្យោបាយផ្សេងៗ ដូចខាងក្រោម៖

ទំព័រ Facebook ផ្លូវការ៖ Liberty Technology

គេហទំព័រ: https://libertytechnology.co/

LinkedIn: https://www.linkedin.com/company/liberty-technology-company/

អ៊ីម៉ែល: [email protected]

Hotline: +855 23 868 683

តើអ្នកផ្តល់ដំណោះស្រាយបត់បែន សម្របតាមការស្នើរសុំរបស់អាជីវកម្មនីមួយៗដែរឬទេ ?

បាទ/ចាស  Liberty Technology មានជំនាញច្បាស់លាស់តែម្តង ក្នុងការបង្កើតដំណោះស្រាយថ្មីៗ ដើម្បីបំពេញគ្រប់តម្រូវការរបស់អាជីវកម្ម ។ ពួកយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជន ដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគេ និងអភិវឌ្ឍយុទ្ធសាស្ត្រ បច្ចេកវិទ្យាដើម្បីអាជីវកម្មនោះផ្ទាល់តែម្តង ។ លោកអ្នកគ្រាន់តែធ្វើការស្នើរសុំ ពួកយើងនឹងធ្វើអោយវាក្លាយជាការពិត!

តើ Liberty Technology ផ្តល់សេវាកម្មលើឧស្សាហកម្មណាខ្លះ?

តស់ មកស្វែងយល់ពីឧស្សាហកម្ម ដែលយើងផ្តល់សេវាកម្មទាំងអស់គ្នា៖

– ប្រព័ន្ធគ្រប់គ្រងសាលារៀន៖

ពួកយើងផ្តលដំណោះស្រាយផ្ទាល់ខ្លួន សម្រាប់សាលារៀននីមួយៗ ដើម្បីធ្វើឲ្យកិច្ចការរដ្ឋបាលកាន់តែងាយស្រួល និង បង្កើនប្រសិទ្ធិភាពការគ្រប់គ្រងជារួម

– ប្រព័ន្ធលក់រាយ និងការគ្រប់គ្រងម៉ាត

ពួកយើងមានដំណោះស្រាយកម្មវិធីពេញលេញ សម្រាប់អាជីវកម្មលក់រាយ ដើម្បីធ្វើអោយប្រតិបត្តិការ មានភាពប្រសើរឡើង និងបង្កើនបទពិសោធន៍ការទិញដ៏ល្អរបស់អតិថិជន ។

– ប្រព័ន្ធគ្រប់គ្រងភោជនីយដ្ឋាន ៖

ពួកយើងផ្តល់ជូនប្រព័ន្ធគ្រប់គ្រងបែបទំនើប ទៅលើការគ្រប់គ្រងភោជនីយដ្ឋាន ចាប់តាំងពីការកម៉្មង់ ទៅដល់ការគ្រប់គ្រងស្តុក ។

– ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិ និងការជួល

ពួកយើងមានបម្រើសេវាកម្មកម្មវិធីកម្រិតខ្ពស់ សម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិ ដូចជាផ្ទះ និងដីធ្លី និង ការតម្រូវចិត្តរបស់អ្នកជួល ។

  • ប្រព័ន្ធថែទាំសុខភាព៖

ពួកយើងមានកម្មវិធីដែលរឹងមាំ អាចជឿទុកចិត្ត ដើម្បីធានានូវប្រសិទ្ធិភាព និងសុវត្ថិភាពរបស់ទិន្នន័យ ក្នុងវិស័យសុខាភិបាល ។

– ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ

កម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុជំនាន់ថ្មីរបស់យើង អាចជួយអោយអាជីវកម្មរីកចម្រើន ជាមួយដំណោះស្រាយដែលមានប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ អាចជឿទុកចិត្តបាន ។

– ប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ ៖

ដំណោះស្រាយកម្មវិធីនេះ ជួយសម្របសម្រួលវិស័យអចលនទ្រព្យ និងការគ្រប់គ្រងទ្រព្យសម្បត្តិ ។

Liberty Technology មានការតាំងចិត្តខ្ពស់ក្នុងបង្កើតដំណោះស្រាយថ្មី ដើម្បីជម្រុញនវានុវត្តន៌នៅក្នុងវិស័យបច្ចេកវិទ្យា និង ការរីកចម្រើននៅក្នុងឧស្សាហកម្មផ្សេងៗ។ ការប្តេជ្ញាចិត្តរបស់យើងចំពោះគុណភាព សុវត្ថិភាព និងភាពបត់បែន បានធ្វើអោយពួកយើងខុសប្លែកពីដៃគូប្រកួតដទៃ និងបានក្លាយខ្លួនជាដៃគូមួយ ដែលអ្នកអាចទុកចិត្តបាននៅក្នុងពិភពព័ត៌មានបច្ចេកវិទ្យាដែលមានការវិវត្តឥតឈប់ឈរ។

តើ Liberty Technology ផ្តល់ភាពសំខាន់ទៅលើសុវត្ថិភាពទិន្នន័យដែរឬទេ?

បាទ/ចាស សុវត្ថិភាព គឺជាអាទិភាពខ្ពស់បំផុតនៅ Liberty Technology។ ពួកយើងគោរពតាមគោលការណ៌សុវត្ថិភាពតាមប្រព័ន្ធអ៊ីនធើណែតយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារទិន្នន័យរបស់អ្នក និងធានាការសម្ងាត់ និងភាពច្បាស់លាស់ត្រឹមត្រូវនៃព័ត៌មានទាំងអស់ ។

តើ Liberty Technology ផ្តល់ការហ្វឹកហាត់ និងបង្រៀនទៅលើផលិតផល/សេវាកម្ម ដែលផ្តល់ឲ្យដែរឬទេ?

បាទ/ចាស ពួកយើងផ្តល់ជូនកម្មវិធីហ្វឹកហ្វឺនយ៉ាងលម្អិត ដើម្បីធានាថាអតិថិជនអាចប្រើប្រាស់ និងយល់ច្បាស់ពីផលិតផល និងសេវាកកម្មដែលបានផ្តល់ជូន ។ ការបណ្តុះបណ្តាលអាចធ្វើឡើងដោយផ្ទាល់ តាមរយៈសិក្ខាសាលាអនឡាញ ជាមួយឯកសារណែនាំបន្ថែម។

តើខ្ញុំអាចសហការណ៍ជាមួយ Liberty Technology បានដែរឬទេ?

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Liberty Technology មានការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការចុះកិច្ចព្រមព្រៀង MOU ជាមួយវិស័យនានារួមមាន៖ បច្ចេកវិទ្យាការអប់រំ អចលនទ្រព្យ ការទូទាត់បែបអេឡិចត្រូនិក សារព័ត៌មាន និង ទំនាក់ទំនងទីផ្សារ។ 

ជាមួយនឹងការតាំងចិត្តធ្វើការប្រកបដោយស្មារតីឈ្នះៗ ពួកយើងកំពុងបន្តការសហការជាមួយដៃគូផ្សេងទៀតយ៉ាងសកម្ម ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ ក្នុងការចូលរួមជាមួយពួកយើង សូមធ្វើការទំនាក់ទំនងមកកាន់អ៊ីមែល [email protected]។ ពួកយើងរួមគ្នា លើកកម្ពស់វិស័យបច្ចេកវិទ្យាព័ត៌មាន ។

តើ Liberty Technology មានទីតាំងស្ថិតនៅឯណាខ្លះ?

ពួកយើងមានមោទនភាពសុំណែនាំការិយាល័យរបស់យើងទាំង ៣ នាពេលបច្ចុប្បន្ន៖

  • ការិយាល័យកណ្តាល: មជ្ឈមណ្ឌលធុរកិច្ច KVBC, ផ្លូវកែវចិន្តា, សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
  • សាខា៖

ផ្លូវ 77 ឃុំ Le Trung Nghia ស្រុក Ward 12, ស្រុក Tan Binh ទីក្រុងហូជីមិញ ប្រទេសវៀតណាម

ផ្លូវ ១២៥ ឃុំ Nguyen Minh Hoang ស្រុក Ward 12 ខណ្ឌ Tan Binh ទីក្រុងហូជីមិញ ប្រទេសវៀតណាម