ស្វាគមន៏មកកាន់ Liberty Technology, ដែលជាដំណោះស្រាយដ៏មានភាពច្នៃប្រឌិត។  បេសកកម្មរបស់យើងគឺព្យាយាម ស្វែងយល់ពីបំណងនឹងតម្រូវការពិតប្រាកដរបស់អតិថិជន, ពួកយើងផ្តល់ជូននូវព័ត៌មានបច្ចេកវិទ្យាដ៏ទូលំទូលាយបង្កើនប្រសិទ្ធភាព នៃប្រតិបត្តិការនឹងផ្តល់ការប្រឹក្សាលើផលិតផលប្រកបដោយវិជ្ជាជីវៈ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន យើងមានសេចក្តីសោមនស្សរីករាយក្នុងការណែនាំអ្នកនូវឈុតសេវាកម្មដែល ផ្តល់ដោយ Liberty Technology ដែលរួមមានសេវាកម្មចំនួន 4 គឺការចែកចាយកម្មវិធី, មជ្ឈមណ្ឌលអភិវឌ្ឍន៍នៅក្រៅ ប្រទេស, គេហទំព័រនិងកម្មវិធីទូរស័ព្ទ នឹងប្រព័ន្ធនៃការប្រតិបត្តិការ។

1. ការចែកចាយកម្មវិធី

software distribution

សេវាកម្មចែកចាយរបស់ Liberty Technology គឺមានភាពលេចធ្លោដោយសារកាប្រើប្រាស់ប្រព័ន្ធអេកូក្នុងការចែកចាយ កម្មវិធីធ្វើអោយមានភាពងាយស្រួលនឹងការប្រើប្រាស់កម្មវិធីមានភាពរស់រវើក។

ពួកយើងផ្តោតសំខាន់ទៅលើសុវត្ថិភាព, អត្ថប្រយោជន៍ នឹងភាពងាយស្រួលសម្រាប់អ្នកផ្គត់ផ្គង់នឹងអ្នកប្រើប្រាស់ចុងក្រោយតាម រយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតគ្រឿងបរិក្ខា, អ្នកលក់កម្មវិធី នឹងវេទិកាចែកចាយ។ យើងធ្វើការយ៉ាងសកម្មលើ ការពង្រីកលទ្ធភាពនឹងលើកកម្ពស់ការផ្តល់ជូនរបស់យើងទៅកាន់អ្នកប្រើប្រាស់។

ផ្អែកលើគំរូនៃការជាវពីអតិថិជនបានបង្ហាញពីលក្ខណៈពិសេសកម្រិតខ្ពស់ និងការអាប់ដេតទាំងអស់គឺត្រូវបានរចនាឡើង

ជាមួយនឹងផែនការដ៏ល្អបំផុតដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ចម្រុះទូទៅ។

យើងមានសេចក្តីសោមនស្សរីករាយក្នុងការណែនាំនូវសេវាកម្មចែកចាយកម្មវិធីរបស់ពួកយើងនៅក្នុងឧស្សាហកម្មផ្សេងៗ រួមមានៈ

  • ហាងលក់ទំនិញ នឹងផ្សារទំនើប
  • កន្លែងទិញនឹងជួលទ្រព្យសម្បត្តិ
  • ផ្នែកគ្រប់គ្រងនៃសាលា
  • កន្លែង​ថែទាំ​សុខភាព
  • ផ្នែកបច្ចេកវិទ្យានៃហិរញ្ញវត្ថុ
  • ក្រុមហ៊ុនអចលនទ្រព្យ

 សូមរង់ចាំតាមដានព័ត៌មានថ្មីៗ នៅពេលដែលយើងបន្តត្រួសត្រាយដឹកនាំផ្លូវនៅក្នុងផ្នែកទាំងនេះ។

2. មជ្ឈមណ្ឌលអភិវឌ្ឍន៍នៅក្រៅប្រទេស (ODC)

development offshore center

ក្រុមអ្នកអភិវឌ្ឍន៍ឯកទេសរបស់ Liberty Technology គឺពិតជាមានយកការចិត្ដទុកដាក់លើការស្រាវជ្រាវដ៏ទូលំទូលាយ និងការបង្កើតផលិតផលបច្ចេកវិទ្យាដែលត្រូវបានកែសម្រួលយ៉ាងជាក់លាក់ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

ការផ្តោតសំខាន់របស់យើងគឺជាការធានានូវសុវត្ថិភាពនៃធនធានរយៈពេលវែងរបស់លោកអ្នក ហើយយើងធានាអោយនូវ ការការពារកម្រិតខ្ពស់បំផុត។

យើងប្តេជ្ញាចិត្តដើម្បី៖

  • ការផ្តល់សេវារហ័សនិងពិសេសជាមួយនឹងក្រុមការងារដែលខិតខំប្រឹងប្រែងផ្តោតលើការផ្តល់នូវដំណោះស្រាយរហ័ស និងពូកែ។
  • ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះលក្ខណៈបច្ចេកទេសនៃការរចនាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការ

ដំណើរការអភិវឌ្ឍន៍ ដោយធានាបាននូវភាពជាក់លាក់ និងល្អឥតខ្ចោះក្នុងគ្រប់ចំណុច។

  • ផ្តល់ជូននូវសេវាកម្មដែលអាចជឿទុកចិត្តបាន និងមានជាមួយនឹងកំណត់ត្រានៃការផ្តល់ដំណោះស្រាយដែលបំពេញ តាមស្តង់ដារខ្ពស់បំផុត។

អ្នកនឹងទទួលបាននូវអត្ថប្រយោជន៍៖

  • កាត់បន្ថយការចំណាយលើការអភិវឌ្ឍន៍ដោយមិនប៉ះពាល់ដល់គុណភាព។
  • កិច្ចសន្យាដែលមានជម្រើសអាចបត់បែនបាន និងការទូទាត់ប្រាក់ដែលបំពេញតាមចំណូលចិត្តរបស់អ្នក។

ពឹងផ្អែកលើសេវាកម្ម ODC របស់ Liberty Technology អ្នកនឹងទទួលបានបទពិសោធន៍នៃការរួមផ្សំនៃបច្ចេកវិទ្យាទំនើប, ភាពជឿជាក់និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដែលជំរុញអោយគម្រោងរបស់អ្នកទទួលបានភាពជោគជ័យ។

3. គេហទំព័រនិងកម្មវិធីទូរស័ព្ទ

web and mobile applications

ជំនាញរបស់យើងដែលស្ថិតនៅក្នុងការរចនា, ការអភិវឌ្ឍន៍កម្មវិធីតាមអ៊ីនធឺណិត និងកម្មវិធីទូរស័ព្ទគឺមានគោលគោលបំណង បង្កើនប្រសិទ្ធភាពអាជីវកម្មរបស់លោកអ្នក។

យើងផ្តល់ជូននូវការគាំទ្រសម្រាប់ភាសាផ្សេងៗដែលផ្តល់នូវភាពបត់បែនក្នុងការសម្របខ្លួនទៅតាមតម្រូវការបច្ចេកវិទ្យាចម្រុះ។

យើងធ្វើការដំណើរការជាមួយនឹងវិធីសាស្រ្តដែលអាចបត់បែនបាន ហើយពួកយើងក៏មានសមត្ថភាពក្នុងការធ្វើការ ដោយឯករាជ្យ ឬសហការជាមួយអតិថិជនរបស់យើងផងដែរ ដើម្បីធានាបាននូវការរួមបញ្ចូលយ៉ាងរលូននៃកម្មវិធីប្រកប 

ដោយភាពច្នៃប្រឌិតដែលបំពេញ តាមតម្រូវការនៃសេវាកម្មឯកជន និងសាធារណៈ។

4. ប្រព័ន្ធនៃការប្រតិបត្តិការ

system operation

យើងបានបង្ហាញជូនដំណោះស្រាយដ៏ទូលំទូលាយដែលមិនត្រឹមតែធានានូវស្ថេរភាពនៃប្រតិបត្តិការនៃប្រព័ន្ធរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែថែមទាំងកាត់បន្ថយការចំណាយយ៉ាងមានប្រសិទ្ធភាពទៀតផង។

ជំនាញរបស់យើងគឺគ្របដណ្តប់លើការផ្ទុកទិន្នន័យលើអុីធើណេតយើងក៏មានជំនាញក្នុងវិស័យពាក់ព័ន្ធដូចជា AWS, GCP, Azure, VPS, Linux, Windows, Docker, Kubernetes នឹង Virtualization។

តាមរយៈការផ្តល់ជូននូវដំណោះស្រាយសមស្របនៅក្នុងផ្នែកទាំងនេះ យើងមានគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការ ប្រតិបត្តិការនឹងភាពជឿជាក់ក្នុងការបង្កើតគ្រឹះ IT របស់អ្នក។

សេចក្តីសន្និដ្ឋាន

សេវាកម្មដែលយើងបានដាក់បង្ហាញនៅទីនេះមិនត្រឹមតែមានដំណោះស្រាយតែប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តក្នុងការពង្រឹង អាជីវកម្មនៅក្នុងយុគសម័យដែលកំណត់ដោយការច្នៃប្រឌិត។

នៅក្នុងពិភពលោកដែលបច្ចេកវិទ្យាផ្លាស់ប្តូរយ៉ាងឆាប់រហ័ស យើងនៅតែឈរយ៉ាងរឹងមាំក្នុងនាមជាដៃគូរដែលអាចជឿ ទុកចិត្តបាន យើងមិនត្រឹមតែជាអ្នកផ្តល់ជូននូវសេវាកម្មប៉ុណ្ណោះទេប៉ុន្តែយើងជាចក្ខុវិស័យសម្រាប់អនាគត។

Related Posts