Liberty Technology គឺជាក្រុមហ៊ុនឈានមុខគេខាងផ្នែកបច្ចេកវិទ្យាដែលតែងតែផ្ដោតទៅលើ សារសំខាន់នៃការសហការ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ពួកយើងបានខិតខំស្វែងយល់ពីភាពសម្បូរបែបនៃការសហការ ដើម្បីជំរុញទៅដល់កំណើនអាជីវកម្ម ហេតុដូច្នេះហើយទើប Liberty Technology បានចុះអនុស្សរណៈជាមួយនឹងដៃគូជាច្រើន ដែលឈានមុខលើវិស័យចម្រុះដូចជា បច្ចេកវិទ្យាអប់រំ អចលនទ្រព្យ ប្រព័ន្ធហិរញ្ញវត្ថុលក្ខណៈឌីជីថល សារព័ត៌មាន និងទំនាក់ទំនងទីផ្សារផងដែរ។

ស្របតាមគោលការណ៍របស់យើង  Liberty Technology បានព្យាយាមយ៉ាងខ្លាំងទៅលើការកំណត់ឡើងវិញនូវទិដ្ឋភាពបច្ចេកវិទ្យាដ៏ទំនើបមួយ។ វិធីសាស្រ្តរបស់យើងត្រូវបានបង្កើតឡើងដោយផ្អែកលើភាពជឿជាក់នៃការសហការគ្នា ក្នុងការបង្កើតដំណោះស្រាយបច្ចេកវិទ្យាឲ្យកាន់តែមានភាពឆ្លាតវៃ និងមានសមត្ថភាពក្នុងការផ្ដល់ជាដំណោះស្រាយដ៏ប្រសើរមួយនាពេលអនាគត។

Liberty Technology បានធ្វើការសហការជាមួយវិស័យជាច្រើនដែលពាក់ព័ន្ធទៅនឹង ការចែកចាយ software ធនធានមនុស្ស ព​ត៌​មាន​វិទ្យា និងការទំនាក់ទំនងផ្នែកទីផ្សារផងដែរ។

ការសហការខាងផ្នែក Edtech ជាមួយ DotB

Liberty Technology មានសេចក្តីរំភើបរីករាយក្នុងការចាប់ដៃជាមួយ DotB ដែលជាដៃគូដ៏មានសក្ដានុពលមួយនៅក្នុងវិស័យ Edtech ។ កិច្ចសហការនេះត្រូវបានរៀបចំឡើងដោយផ្ដោតទៅលើការធ្វើបដិវត្តន៍ខាងផ្នែកបច្ចេកវិទ្យាអប់រំ ដោយពឹងផ្អែកទៅលើភាពរីកចម្រើនផ្នែកបច្ចេកវិទ្យានាយុគសម័យថ្មី។ ការចាប់ដៃគូនេះនឹងបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងបំពេញតម្រូវការរបស់អ្នកសិក្សាទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ ពួកយើងក៏ប្រាថ្នាចង់ផ្លាស់ប្តូរទិដ្ឋភាពនៃការអប់រំ តាមរយៈការផ្ដល់ជូននូវដំណោះស្រាយជាឧបករណ៍ និងវេទិកាទំនើបៗសម្រាប់បទពិសោធន៍សិក្សាដែលមានភាពងាយស្រួល​។

បង្កើនប្រតិបត្តិការផ្នែកអចលនទ្រព្យជាមួយ PiHome

ចំពោះវិស័យអចលនទ្រព្យ Liberty Technology បានប្តេជ្ញាចិត្ត ក្នុងការខិតខំទៅលើការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាតាមរយៈការសហការក្នុងការបង្កើតយុទ្ធសាស្រ្តជាមួយ Pi Platform ឬត្រូវបានគេស្គាល់ថា PiHome។ កិច្ចសហការនេះត្រូវបានរៀបចំឡើងដើម្បីបញ្ចូលគម្រោងអភិវឌ្ឍន៍ទីក្រុងជាមួយនឹង បច្ចេកវិទ្យាទំនើប។ វានឹងផ្ដល់ជាដំណោះស្រាយក្នុងការបង្កើតទីក្រុងឆ្លាតវៃដែលផ្តល់អាទិភាពដល់និរន្តរភាព ប្រសិទ្ធភាពថាមពល និងបទពិសោធន៍នៃការរស់នៅទីក្រុងកាន់តែប្រសើរឡើងផងដែរ។ សូមធ្វើការគ្រប់គ្រងគម្រោងរបស់លោកអ្នកថ្ងៃនេះ ជាមួយនឹងដំណោះស្រាយតាមបែបបច្ចេកវិទ្យាទំនើបរបស់ PiHome ទាំងអស់គ្នា។

ដំណោះស្រាយការទូទាត់ប្រកបដោយភាពច្នៃប្រឌិតជាមួយ Casso

Liberty Technology បានចូលរួមជាមួយ Casso ដែលជាក្រុមហ៊ុនដ៏លេចធ្លោមួយក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសវៀតណាម។ កិច្ចសហការនេះបង្ហាញពីសក្ដានុពលរបស់ដំណោះស្រាយនាយុគសម័យថ្មី ដែលជាការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិត ដោយពួកយើងសន្យាថានឹងបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ឲ្យកាន់តែមានភាពងាយស្រួល និងរួមចំណែកយ៉ាងសំខាន់ដល់ការវិវត្តនៃទិដ្ឋភាពបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។ Liberty Technology នឹងប្រឹងប្រែងក្នុងការពង្រឹងវត្តមាននិងឥទ្ធិពលរបស់ខ្លួន នៅក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាក្នុងតំបន់ ដើម្បីនាំយកមកនូវដំណោះស្រាយការទូទាត់ប្រកបដោយភាពច្នៃប្រឌិតជូនទៅដល់លោកអ្នក។ 

ការពង្រឹងបច្ចេកវិទ្យាក្នុងស្រុកជាមួយ OneWorld និង Omcall

ចំពោះវិស័យបច្ចេកវិជ្ជាក្នុងស្រុក Liberty Technology ប្រឹងប្រែងក្នុងការជំរុញភាពជាដៃគូជាមួយ OneWorld និង Omcall ដែលជាក្រុមហ៊ុនដែលមានភាពល្បីល្បាញដោយសារជំនាញរបស់ពួកគេក្នុងការអភិវឌ្ឍន៍កម្មវិធីផ្ទាល់ខ្លួន គេហទំព័រ និងកម្មវិធីទូរស័ព្ទ។ តាមរយៈកិច្ចសហការនេះ Liberty Technology មានគោលបំណងក្នុងការគាំទ្រទោដល់អាជីវកម្មនិងសហគ្រិនក្នុងស្រុក ដើម្បីជំរុញទោដល់កំណើនវឌ្ឍនភាពខាងផ្នែកបច្ចេកវិទ្យានៅក្នុងស្រុក។

បណ្តុះទេពកោសល្យក្នុងស្រុកជាមួយ L&D Cambodia និង Bondoul

ដោយទទួលស្គាល់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលទេពកោសល្យក្នុងស្រុក Liberty Technology មានមោទនភាពក្នុងការសហការជាមួយ L&D Cambodia​ និង Bondoul ក្នុងការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អ្នកសិក្សាគ្រប់រូប។ ការសហការគ្នារវាងភាគីទាំងនេះតំណាងឱ្យការប្តេជ្ញាចិត្តក្នុងការផ្តល់នូវការអប់រំលំដាប់ពិភពលោក ឱកាសក្នុងការចុះកម្មសិក្សា ការផ្លាស់ប្តូរចំណេះដឹង និងការអភិវឌ្ឍជំនាញសម្រាប់បុគ្គលគ្រប់រូបផងដែរ។

ការបង្កើតថ្មីខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយជាមួយ Innews និង Influence

ដោយផ្ដោតជំហទៅលើគោលការណ៍អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ Liberty Technology បានធ្វើការសហការជាមួយ Innews និង Influence ។ ដោយមានការគាំទ្រពី Innews និង Influence យើងជឿជាក់ថាធតិថិជនគ្រប់រូបនឹងទទួលបានសេវាកម្ម និងផលិតផលលំដាប់កំពូលពី Liberty Technology ក្នុងវិស័យព័ត៌មានវិទ្យានៅទូទាំងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍។

សរុបមក តាមរយៈការបង្ហោះអត្ថបទនេះ យើងសង្ឃឹមថាលោកអ្នកនឹងទទួលបានការយល់ដឹងបន្ថែមអំពីដៃគូយុទ្ធសាស្ត្រសំខាន់ៗរបស់ Liberty Technology ។ យើងប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងរបស់យើងជាមួយដៃគូដែលមានស្រាប់ និងដៃគូថ្មីៗនាពេកអនាគត។

សម្រាប់ Liberty Technology ភាពជាដៃគូទាំងនេះមិនត្រឹមតែតំណាងទៅដល់ឱកាសអាជីវកម្មថ្មីៗតែប៉ុណ្ណោះទេ ប៉ុន្តែ វាក៏​ជាចក្ខុវិស័យសម្រាប់ភាគីទាំងអស់ក្នុងការរួមគ្នាអភរវឌ្ឍន៍អាជីវកម្មគ្រប់វិស័យប្រកបដោយនិរន្តរភាពផងដែរ។ ការជឿទុកចិត្ត និងការសហការគ្នាពីសម្ព័ន្ធភាពទាំងនេះជួយបង្កើត និងពន្លឿនទៅដល់ វឌ្ឍនភាពនាពេលអនាគតរបស់ Liberty Technology នៅក្នុងទិដ្ឋភាពឌីជីថលដែលតែងតែមានភាពផ្លាស់ប្តូរជានិច្ច។

Related Posts