ក្នុងយុគសម័យឌីជីថលនេះ បច្ចេកវិទ្យាត្រូវបានដាក់អោយប្រើប្រាស់សុទ្ធសឹងតែគ្រប់ទីកន្លែង ជាពិសេសនៅក្នុងវិស័យអប់រំ ជាវិធីសាស្រ្តថ្មីដែលធ្វើអោយមានការផ្លាស់ប្តូរដល់មធ្យោបាយក្នុងការសិក្សារបស់សិស្សានុសិស្សទាំងក្នុង និងក្រៅថ្នាក់។

បច្ចេកវិទ្យាផ្នែកអប់រំ ដែលត្រូវបានគេស្គាល់ជាទូទៅថា EdTech បានផ្លាស់ប្ដូរប្រព័ន្ធអប់រំបែបប្រពៃណី ដោយការផ្តល់ជូននូវឧបករណ៍ជាច្រើនដែលត្រូវបានរចនាឡើងដើម្បីបង្កើនបទពិសោធន៍សិក្សាសម្រាប់សិស្សានុសិស្សគ្រប់រូប។ EdTech បានធ្វើអោយការសិក្សាកាន់តែមានភាពរីកចម្រើន ដោយការបង្កើតឡើងថ្មីនូវវេទិកាអប់រំដែលមានភាពអន្តរកម្ម និងជួយទៅដល់ការ​ទំនាក់ទំនងគ្នារវាងសិស្សានុសិស្សផងដែរ។

នៅក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពីរឧបករណ៍ EdTech ដែលកំពុងតែផ្លាស់ប្តូរបរិបទនៃការអប់រំ ដោយការណែនាំអោយលោកអ្នកនូវឧបករណ៍បច្ចេកវិជ្ជាអប់រំមួយចំនួនសម្រាប់សិស្សានុសិស្ស និងបុគ្គលដែលចង់បង្កើនចំណេះដឹង ឬជំនាញរបស់ពួកគេ។

តើឧបករណ៍បច្ចេកវិទ្យាផ្នែកអប់រំ (EdTech) ជាអ្វី?

ឧបករណ៍បច្ចេកវិជ្ជាផ្នែកអប់រំ (EdTech) សំដៅលើប្រព័ន្ធ hardware ឬ software ឬធនធានតាមប្រព័ន្ធអុីនធើណេតណាមួយ ដែលត្រូវបានប្រើប្រាស់ក្នុងការកែលម្អបទពិសោធន៍នៃការបង្រៀន និងការសិក្សាសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀនផងដែរ។ ឧបករណ៍បច្ចេកវិជ្ជាផ្នែកអប់រំរួមបញ្ចូលឧបករណ៍ជាច្រើនប្រភេទ ដែលមានដូចជាម៉ាស៊ីនគិតលេខ និងការប្រើប្រាស់ប្រព័ន្ធអុីនធឺណិត ទៅកាន់ពិភពពិតដែលនិមិត្តកម្មដោយប្រព័ន្ធ software (VR) និងវេទិកាសិក្សាដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI) ផងដែរ។

បន្ថែមទៅលើប្រព័ន្ធសិក្សាជំនាន់មុន វឌ្ឍនភាពទៅលើប្រព័ន្ធអប់រំនេះបានបើកឱកាសសម្រាប់ការសិក្សាតាមអុីនធឺណិត ការសិក្សាពីចម្ងាយ និងការសិក្សាពេញមួយជីវិត។ បច្ចេកវិទ្យាផ្នែកអប់រំមានអត្ថប្រយោជន៍សម្រាប់ធុរកិច្ច និងស្ថាប័នអប់រំដែលចង់លើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងការអប់រំនៅគ្រប់កម្រិត ចាប់ពីបឋមសិក្សារហូតដល់សាកលវិទ្យាល័យ។ ស្វែងយល់បន្ថែមអំពី EdTech នៅក្នុងអត្ថបទនេះ។

ឧបករណ៍បច្ចេកវិទ្យាផ្នែកអប់រំទាំង ៤ ប្រភេទសម្រាប់សិស្ស

នៅក្នុងផ្នែកនេះ យើងនឹងធ្វើការស្វែងយល់បន្ថែមពីឧបករណ៍ផ្នែកបច្ចេកវិជ្ជាអប់រំចំនួន ៤ ប្រភេទដែលមានសម្រាប់សិស្សានុសិស្ស និងអ្នកអប់រំ។ ទាំងនេះគឺជាឧបករណ៍ដែលសិស្សានុសិស្ស និងគ្រូបង្រៀនអាចប្រើប្រាស់ដើម្បីបង្កើនល្បឿនក្នុងការសិក្សារបស់ពួកគេ និងបង្កើនទៅដល់បទពិសោធន៍ក្នុងការសិក្សារបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

១. ប្រព័ន្ធគ្រប់គ្រងការអប់រំ (EMS)

ប្រព័ន្ធគ្រប់គ្រងការអប់រំ (EMS) គឺជាកម្មវិធីដែលត្រូវបានរចនាឡើងដើម្បីជួយដល់ស្ថាប័នអប់រំក្នុងការគ្រប់គ្រងប្រតិបត្តិការ ការសិក្សា និងកិច្ចការរដ្ឋបាលរបស់ពួកគេ ដែលមានដូចជាការចុះឈ្មោះចូលសិក្សា ការប្រតិបត្តិថ្នាក់សិក្សា និងការត្រួតពិនិត្យការចូលរៀន។ ប្រព័ន្ធនេះមានមុខងារជាឧបករណ៍តែមួយគត់ ប្រើប្រាស់សម្រាប់ប្រតិបត្តិការគ្រប់គ្រងទាំងអស់ដែលទាក់ទងនឹងស្ថាប័នអប់រំ។

Liberty Technology គឺជាភ្នាក់ងារផ្តល់សេវាកម្ម EdTech ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ យើងមានមោទនភាពយ៉ាងខ្លាំងក្នុងការក្លាយទៅជាភ្នាក់ងារចែកចាយកម្មវិធី DotB នៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការរបស់យើងសន្យាថានឹងនាំយកឧបករណ៍បច្ចេកវិទ្យាដ៏មានអត្ថប្រយោជន៍មួយ ទាក់ទងទៅនឹងប្រព័ន្ធគ្រប់គ្រងការអប់រំកម្រិតខ្ពស់ (EMS) មកកាន់ស្ថាប័នអប់រំនៅក្នុងកម្ពុជា។

ជាមួយនឹងលក្ខណៈពិសេសសំខាន់ៗចំនួនបួនរបស់វា កម្មវិធីដ៏ទំនើបនេះកំពុងធ្វើបដិវត្តការគ្រប់គ្រងស្ថានប័នអប់រំតាមបែបប្រពៃណី។

  • ការចុះឈ្មោះដោយស្វ័យប្រវត្ត៖ សម្រាប់បទពិសោធន៍ដ៏ងាយស្រួល និងមានភាពរហ័ស ក្នុងការសម្រួលទោដល់នីតិវិធីនៃការចូលរសិក្សារបស់សិស្សានុសិស្ស។
  • ការគ្រប់គ្រងព័ត៌មានគ្រប់ជ្រុងជ្រោយ៖ ដើម្បីបង្កើនប្រសិទ្ធភាពផ្នែករដ្ឋបាល និងធ្វើឱ្យទិន្នន័យសិស្សានុសិស្សមានភាពងាយស្រួលក្នុងការចូលប្រើប្រាស់។
  • ការអប់រំប្រកបដោយប្រសិទ្ធភាព៖ ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយប្រសិទ្ធភាពជាងមុន ផ្តល់សិទ្ធិក្នុងការចូលរួម សម្រួលទៅដល់កិច្ចការអប់រំ និងកែលម្អលំហូរការងាររបស់ស្ថាប័នអប់រំផងដែរ។
  • ការគ្រប់គ្រងផែនការបង្រៀន៖ អ្នកអប់រំ និងអ្នកគ្រប់គ្រងអាចបង្កើនការចែកចាយកម្មវិធីសិក្សា និងលទ្ធផលអប់រំដោយការគ្រប់គ្រងផែនការបង្រៀនដោយភាពងាយស្រួល។

ចូលទៅក្នុងអនាគតនៃការគ្រប់គ្រងប្រកបទោដោយប្រសិទ្ធភាពជាមួយ Liberty Technology និងប្រព័ន្ធគ្រប់គ្រងការអប់រំរបស់ DotB ទាំងអស់គ្នា! ទាក់ទងមកកាន់ Liberty Technology តាមរយៈ

អុីម៉ែល៖ [email protected]

លេខទូរស័ព្ទ៖ ០២៣ ៨៦៨ ៦៨៣

២. កម្មវិធីប្រើប្រាស់ដើម្បីគាំទ្រទៅដល់ការសិក្សា

សិស្សានុសិស្សចាំបាច់ត្រូវការឧបករណ៍ជាច្រើនដើម្បីជំនួយទៅដល់ការសិក្សារបស់ពួកគេ។​ នៅក្នុងពេលបច្ចុប្ចន្ននេះ កម្មវិធីជាច្រើនត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រសិស្សានុសិស្សក្នុងការរៀបចំទិសការសិក្សា ការគ្រប់គ្រងពេលវេលាអោយបានច្បាស់លាស់។ ទាំងនេះ គឺជាឧបករណ៍មួយចំនួនដែលលោកអ្នកអាចធ្វើការស្វែងរកបានដោយឥតគិតថ្លៃលើប្រព័ន្ធអុីនធឺណិត៖

Forest 

Forest គឺជាកម្មវិធីមួយដែលមានភាពពេញនិយមដែលត្រូវបានដាក់អោយប្រើប្រាស់ដោយឥតគិតថ្លៃ។ កម្មវិធីនេះមានគោលបំណងផ្ដល់ដំណោះស្រាយទៅដល់សិស្សានុសិស្សដែលមានបញ្ហាទាក់ទងទៅនឹងការប្រើប្រាស់ទូរស័ព្ទ និងមានបញ្ហាក្នុងការគ្រប់គ្រងពេលវេលារបស់ពួកគេផងដែរ។ ដោយការមិនប្រើប្រាស់ទូរស័ព្ទដៃក្នុងកំឡុងពេលប្រើប្រាស់កម្មវិធីនេះ អ្នកប្រើប្រាស់នឹង​​ទទួល​បាន​ក្រេឌីត ឬពិន្ទុ​ដែលពួកគេ​អាច​ប្រើប្រាស់​សម្រាប់ការ​ដាំ​ដើម​ឈើ​ពិត​ប្រាកដនៅ​ជុំវិញ​ពិភពលោក។

Notion

Notion ដែលត្រូវបានរចនាឡើងដោយ Notion Labs Inc. គឺជាកម្មវិធីមួយដែលអនុញ្ញាតអោយអតិថិជនធ្វើកំណត់ត្រាបាននៅលើគេហទំព័ររបស់កម្មវិធីនេះ ដោយមិនគិតថ្លៃ។ កម្មវិធីនេះអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រងភារកិច្ច ធ្វើការតាមដានបញ្ជីការងារត្រូវធ្វើ និងធ្វើការកត់ចំណាំ និងមុខងារជាច្រើនទៀត។ លោកអ្នកអាច​ប្រើប្រាស់ជាមួយ​ដៃគូរនៅក្នុងពេលតែមួយ បង្កើតគេហទំព័រផ្ទាល់ខ្លួនតាមរយៈចំណង់ចំណូលចិត្តរបស់លោកអ្នក​ផងដែរ។

Padlet

Padlet គឺជាគេហទំព័រកំណត់ត្រាតាមរយៈប្រព័ន្ធអុីនធើណេតដែលមិនមានគិតថ្លៃ។ កម្មវិធីអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការចែករំលែក សួរសំណួរ និងចែករំលែកមតិយោបល់របស់ពួកគេនៅក្នុងទីតាំងតែមួយ ដែលអាចចូលដំណើរការបានយ៉ាងងាយស្រួលជាលក្ខណៈក្រុមធំ និងក្រុមតូច។

Miro

Miro ដែលពីមុនត្រូវបានគេស្គាល់ថាជា RealtimeBoard គឺជាវេទិកាសហការឌីជីថល ដែលមានតួនាទីផ្ដល់ដំណោះស្រាយទៅដល់ការប្រាស្រ័យទាក់ទងគ្នារវាងក្រុមគ្រប់ពេលវេលា គ្រប់ទីកន្លែង។  Miro ត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងទៅដល់ការប្រើប្រាស់គ្រប់ដំណាក់កាលប្រកបទៅដោយការច្នៃប្រឌិត ចាប់ពីលំហូរការងារ និងដំណើរការផលិតផល រហូតដល់សិក្ខាសាលា ការបង្កើតដ្យាក្រាម ការគ្រប់គ្រងគម្រោង និងមុខងារជាច្រើនទៀតផងដែរ។

៣. វេទិកាសិក្សាតាមរយៈប្រព័ន្ធអុីនធឺណិត 

បន្ថែមពីលើការរៀននៅក្នុងថ្នាក់រៀន ឥឡូវនេះសិស្សានុសិស្សអាចធ្វើការបង្កើនចំណេះដឹងរបស់ពួកគេដោយខ្លួនឯងបាន។ ដោយមានជំនួយពីវេទិកាសិក្សាតាមអុីនធឺណិត សិស្សានិសិស្សអាចជ្រើសរើសវគ្គសិក្សាដែលពួកគេចាប់អារម្មណ៍ ដើម្បីសិក្សាដោយខ្លួនឯងផងដែរ។

Khan Academy

Khan Academy គឺជាវេទិកាអប់រំឥតគិតថ្លៃដែលផ្តល់នូវវគ្គសិក្សា មេរៀន និងការអនុវត្តតាមរយៈប្រព័ន្ធអុីនធឺណិតចំពោះមុខវិជ្ជាផ្សេងៗជាច្រើន។ វេទិកាផ្តល់ជូននូវវីដេអូបង្រៀន លំហាត់អនុវត្ត និងផ្ទាំងគេហទំព័រគ្រប់គ្រងការសិក្សាផ្ទាល់ខ្លួនសម្រាប់សិស្សានុសិស្សដើម្បីសិក្សាដោយឯករាជ្យ។

Coursera

Coursera គឺជាវេទិកាសិក្សាតាមប្រព័ន្ធអុីនធឺណិតដែលផ្តល់ជូននូវវគ្គសិក្សាគ្រប់កម្រិត ដោយការធ្វើការសហការជាមួយសាកលវិទ្យាល័យ និងអង្គការនានាទូទាំងពិភពលោក។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱ្យសិស្សានុសិស្សនូវលទ្ធភាពក្នុងការទទួលបានការណែនាំកម្រិតខ្ពស់ និងការអភិវឌ្ឍន៍ជំនាញលើមុខវិជ្ជាជាច្រើនដែលពួកគេពេញចិត្តផងដែរ។

៤. ឧបករណ៍អភិវឌ្ឍន៍ផ្នែកជំនាញ

ឧបករណ៍សម្រាប់ការអភិវឌ្ឍផ្នែកជំនាញមានសារៈសំខាន់ក្នុងការធ្វើឱ្យសិស្សអាចអភិវឌ្ឍ និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងវិស័យផ្សេងៗ។ ឧបករណ៍ទាំងនេះរួមមានកម្មវិធីអន្តរកម្ម វគ្គសិក្សា និងវេទិកាអនឡាញដែលត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការរបស់អ្នកសិក្សាប្រភេទផ្សេងៗគ្នា។

FreeCodeCamp

FreeCodeCamp គឺជាអង្គការដែលមិនរកប្រាក់ចំណេញ បង្កើតឡើងក្នុងគោលបំណងផ្តល់ជូននូវវេទិកាសិក្សាតាមអុីនធឺណិតដោយឥតគិតថ្លៃ ដែលសិស្សានុសិស្សអាចធ្វើការសិក្សាដោយខ្លួនឯងបានសម្រាប់ការអភិវឌ្ឍន៍គេហទំព័រ និងកម្មវិធីជាដើម។ គោលគំនិតក្នុងការបង្កើត FreeCodeCamp ផ្ដោតសំខាន់ទៅលើការអនុញ្ញាតអោយសិស្សានុសិស្សស្វែងយល់បន្ថែមពីការសរសេរកូដ។

Duolingo

Duolingo គឺជាកម្មវិធី និងគេហទំព័រសិក្សាភាសាដោយឥតគិតថ្លៃដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ និង ផ្តល់វគ្គសិក្សាជាភាសាជាច្រើនផងដែរ។ កម្មវិធីនេះប្រើប្រាស់វិធីសាស្រ្តរួមបញ្ចូលការលេងល្បែងក្នុងការសិក្សាភាសា ដែលធ្វើឱ្យការសិក្សាកាន់តែមានភាពសប្បាយរីករាយ និងមានភាពទាក់ទាញផងដែរ។

Canva

Canva គឺជាវេទិកាប្រើប្រាស់សម្រាប់ការរចនាក្រាហ្វិក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតមាតិកាជាច្រើនប្រភេទ ដូចជាឯកសារ បទបង្ហាញ ផ្ទាំងរូបភាព និងក្រាហ្វិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ អ្នកប្រើប្រាស់គ្រប់កម្រិតជំនាញអាចប្រើប្រាស់ឧបករណ៍រចនាតាមអុីនធឺណិតរបស់ Canva បានជាមួយនឹងការរចនាគេហទំព័រដែលមានភាពងាយស្រួលប្រើរបស់វា។

Quizlet

Quizlet គឺជាវេទិកាសិក្សាឆ្លាតវៃដែលត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១។ Quizlet ផ្តល់នូវដំណោះស្រាយក្នុងការធ្វើកិច្ចការផ្ទះដែលត្រូវបានឆ្លងកាត់ដោយអ្នកជំនាញ ការតាក់តែងកម្រងសំណួរតាមតម្រូវការ ដើម្បីការសិក្សា ឬការត្រៀមប្រឡង និងឧបករណ៍សិក្សាឆ្លាតវៃជាច្រើនទៀតផងដែរ។ កម្មវិធីនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយសិស្សានុសិស្សគ្រប់វ័យ ដើម្បីបង្កើនប្រសិទ្ធភាពរបស់ការសិក្សារៀនសូត្ររបស់ពួកគេ និងការរៀបចំសម្រាប់ការប្រឡងផងដែរ។

អត្ថប្រយោជន៍របស់ឧបករណ៍បច្ចេកវិទ្យាផ្នែកអប់រំសម្រាប់សិស្សានុសិស្ស

អត្ថបទខាងលើបានគ្របដណ្ដប់ទៅឧបករណ៍បច្ចេកវិទ្យាផ្នែកអប់រំ ដែលត្រូវបានគេចាត់ទុកថាជាដំណោះស្រាយដ៏ទូឡំទូលាយមួយក្នុងការជួយទៅដល់
ដំណើរការសិក្សារបស់សិស្សានុសិស្សទាំងក្នុង និងក្រៅថ្នាក់រៀន។ ខាងក្រោមនេះ យើងនឹងស្វែងយល់បន្ថែមពីអត្ថប្រយោជន៍នៃឧបករណ៍ EdTech ទាំងនេះសម្រាប់សិស្សានុសិស្សម្ដង។

បង្កើនការចូលរួម និងការលើកទឹកចិត្ត

មុខងារអន្តរកម្មនៅក្នុងឧបករណ៍បច្ចេកវិទ្យាផ្នែកអប់រំនីមួយៗដូចជា ខ្លឹមសារ ការបង្កើតថ្មី និងការលេងហ្គេម បានធ្វើឱ្យការសិក្សាកាន់តែមានភាពទាក់ទាញ លើកទឹកចិត្តដល់សិស្សានុសិស្សឱ្យមានការចូលរួមយ៉ាងសកម្ម និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីគោលគំនិតរបស់វគ្គសិក្សានីមួយៗផងដែរ។

លទ្ធផលសិក្សាកាន់តែមានភាពប្រសើរឡើង

ដំណោះស្រាយការសិក្សាសម្របទៅតាមបរិបទ ត្រូវបានប្រើប្រាស់ជាញឹកញាប់នៅក្នុងងឧបករណ៍បច្ចេកវិទ្យាផ្នែកអប់រំ ដើម្បីកែសម្រួលខ្លឹមសារអប់រំសម្រាប់សិស្សានុសិស្សទៅតាមបរិបទជាក់ស្ដែង។ ដោយធានាថាសិស្សានុសិស្សត្រូវបានសិក្សាត្រូវទៅតាមកម្រិតរបស់ពួកគេ  វិធីសាស្រ្តនេះជំរុញឱ្យមានការយល់កាន់តែស៊ីជម្រៅពីការចងក្រងមេរៀនរបស់គ្រឹះស្ថានអប់រំ។

បង្កើនទម្លាប់សិក្សាខ្លួនឯង

ជាមួយនឹងឧបករណ៍បច្ចេកវិទ្យាទាំងអស់ដែលមានសម្រាប់សិស្ស ពួកគេអាចស្វែងរកមធ្យោបាយសិក្សាបានយ៉ាងងាយស្រួល​ ទៅតាមតម្រូវការរបស់ពួកគេ។ វិធីសាស្រ្តនេះបានលើកទឹកចិត្តសិស្សានុសិស្សឱ្យមានទម្លាប់សិក្សាដោយខ្លួនឯង ដោយមិនចាំបាច់រំពឹងទាំងស្រុងទៅលើការសិក្សានៅក្នុងថ្នាក់រៀនតែប៉ុណ្ណោះទេ ថែមទាំងនៅផ្ទះផងដែរ។ ការប្រើប្រាស់ឧបករណ៍ទាំងនេះជួយសិស្សឱ្យកាន់តែមានភាពប្រសើរឡើងក្នុងការសិក្សាតែម្នាក់ឯង ធ្វើឱ្យការសិក្សាកាន់តែមានភាពបត់បែនផងដែរ។

បំផុសទៅដល់ការគិត និងបង្កើនជំនាញក្នុងការដោះស្រាយបញ្ហា

ងឧបករណ៍បច្ចេកវិទ្យាផ្នែកអប់រំជួយសម្រួលដល់ការអភិវឌ្ឍនៃការបំផុសគោលគំនិតក្នុងការដោះស្រាយបញ្ហា ប្រកបទៅដោយប្រសិទ្ធភាព ដោយផ្តល់ជូននូវបរិយាកាសសិក្សាប្រកបដោយភាពស្វាហាប់ អន្តរកម្ម និងមានភាពបត់បែនផងដែរ។ ដោយមានជំនួយពីធនធានទាំងនេះ សិស្សានុសិស្សអាចដោះស្រាយបញ្ហាប្រកបទៅដោយភាពច្នៃប្រឌិត និងការវិភាគ ព្រមទាំងបង្កើតដំណោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពផងដែរ។ ស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍របស់ EdTech នៅទីនេះ។

សរុបមក អត្ថបទនេះបានផ្តល់ឱ្យលោកអ្នកនូវចំណេះដឹងចាំបាច់ អំពីឧបករណ៍បច្ចេកវិទ្យាផ្នែកអប់រំសម្រាប់សិស្សានុសិស្សគ្រប់កម្រិត។ ជាមួយនឹងមូលដ្ឋានគ្រឹដ៏មានគុណភាព Liberty Technology មានទំនុកចិត្តទៅលើការបូកបញ្ចូលវិស័យ EdTech ទៅក្នុងប្រព័ន្ធអប់រំសព្វថ្ងៃនេះ ។