អំពីពួកយើង

សារស្វាគមន៍ពី CEO

សូមស្វាគមន៍

ខ្ញុំពិតជាមានកិត្តិយសណាស់ដែលមានឱកាសក្នុងនាមជានាយកក្រុមហ៊ុននៃ Liberty Group ដើម្បីមកចែករំលែកពីជីវប្រវត្តិរបស់ Liberty ។ ក្នុងនាមជាអ្នកដឹកនាំនៃក្រុមហ៊ុនមួយដែលប្រកបដោយភាពច្នៃប្រឌិតនេះ ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះអ្វីៗដែលពួកយើងបានសម្រេចបានរួមគ្នា។

នៅក្នុង Liberty Group គោលដៅរបស់ពួកយើងតែងតែចង់ផ្តល់ជូននូវផលិតផល និងសេវាកម្មដែលមានគុណភាពល្អបំផុត រួមទាំងការកសាងទំនាក់ទំនងដ៏មានន័យជាមួយអតិថិជន និងដៃគូរបស់យើង។ ក្រុមហ៊ុនរបស់យើងត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃការសហការ ការច្នៃប្រឌិត និងការលះបង់ដ៏អស្ចារ្យ។ ដោយតាមរយៈតម្លៃទាំងអស់នេះហើយ ទើបពួកយើងអាចសម្រេចបាននូវសមិទ្ធផលជាច្រើន។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការបន្តជឿទុកចិត្ត និងការគាំទ្រពីអតិថិជន ដៃគូរ និងក្រុមគ្រួសារ Liberty ទាំងមូល។ សូមអរគុណសម្រាប់ការចូលរួមក្លាយជាផ្នែកមួយនៃភាពជោគជ័យរបស់ក្រុមហ៊ុនយើងខ្ញុំ ហើយយើងខ្ញុំនឹងទន្ទឹងរង់ចាំដំណើរតទៅមុខទៀតជាមួយលោកអ្នក។

ដោយក្តីគោរព

លោក Tommy – ប្រធានក្រុមហ៊ុនរបស់ Liberty Technology

អំពីពួកយើង

Liberty Technology ដែលជាសមាជិកនៃសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយដែលមានឯកទេសក្នុងការផ្តល់ដំណោះស្រាយទំនើបសម្រាប់ឧស្សាហកម្មផ្សេងៗនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ ជាមួយនឹងអ្នកជំនាញផ្នែកព័ត៌មានវិទ្យាដែលមានជំនាញខ្ពស់ យើងមានអាចបំពេញរាល់តម្រូវការរបស់អតិថិជនបានយ៉ាងងាយស្រួល។
LIBERTY TECHNOLOGY

ចក្ខុវិស័យ និងបេសកកម្មរបស់យើង

ចក្ខុវិស័យ៖
គោលដៅរបស់ Liberty Technology ផ្ដោតសំខាន់ទៅលើការក្លាយជាដៃគូបច្ចេកវិទ្យាឈានមុខគេទៅកាន់រាល់អតិថិជនទៅតាមតាមតម្រូវការ ដោយការផ្តល់ជូននូវសេវាកម្មផ្នែកព័ត៌មានវិទ្យាលំដាប់កំពូល។ ពួកយើងចង់ផ្ដល់ជាដំណោះស្រាយទៅកាន់អតិថិជនគ្រប់រូបយ៉ាងមានប្រសិទ្ធភាព ដោយការសហការជាមួយដៃគូដែលជឿទុកចិត្ត។

បេសកកម្ម៖
ពួកយើងមានគោលបំណងស្វែងយល់អោយបានច្បាស់ពីតម្រូវការរបស់អតិថិជន និងធ្វើការផ្តល់ជូនឱ្យពួកគេនូវព័ត៌មានច្បាស់លាស់ទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ អត្រាប្រសិទ្ធភាពរបស់ប្រតិបត្តិការនីមួយៗ និងយោបល់ពីអ្នកជំនាញផលិតផលផងដែរ។ Liberty Technology ប្រាថ្នាចង់ក្លាយជាអ្នកចែកចាយ និងអភិវឌ្ឍន៍កម្មវិធីតែមួយគត់ដែលអាជីវកម្មគ្រប់វិស័យត្រូវការ ។

គោលតម្លៃ

ពួកយើងប្តេជ្ញាក្នុងការជួយជ្រោមជ្រែងទៅដល់ការលូតលាស់របស់យុវជនជំនាន់ក្រោយដោយការបង្កើតបរិយាកាសក្នុងការសហការប្រកបដោយភាពវិជ្ជមាន។ ការប្តេជ្ញាចិត្តនេះតែងតែជាគោលដៅចំបងរបស់ពួកយើង។

ភាពច្នៃប្រឌិត

តម្លាភាព

សុចរិតភាព

ការផ្តោតលើអតិថិជន

កិច្ចសហប្រតិបត្តិការ

ចំណូលចិត្ត

បច្ចេកវិទ្យារបស់ពួកយើង

ពួកយើងរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយបំផុតចូលទៅក្នុងដំណោះស្រាយរបស់យើង៖

ដៃគូសហការរបស់យើង

ការអភិវឌ្ឍន៍របស់យើងតែងតែមានការជ្រោមជ្រែងពីសំណាក់ដៃគូរសហការនានាដែលឈានមុខគេបំផុតនៅក្នុងវិស័យបច្ចេកវិទ្យា។ ពួកយើងរួមគ្នាដើម្បីបង្កើតសមិទ្ធិផលដ៏អស្ចារ្យមូយ និងជម្នះរាល់ឧបសគ្គដើម្បីភាពជោគជ័យនៅក្នុងវិស័យនេះ។

LIBERTY GROUP

Liberty Group គឺជាសាជីវកម្មបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងទំនាក់ទំនងឈានមុខគេនៅក្នុងប្រទេសកម្ពុជា។​ ជាមួយនឹងក្រុមការងារដែលមានវិជ្ជាជីវៈខ្ពស់ បរិយាកាសការងារដែលមានភាពសម្បូរបែប និងបើកចំហររាល់មតិពិភាក្សាដែលតែងតែជំរុញឱ្យមានការបង្កើតថ្មី និងភាពច្នៃប្រឌិត។ ពួកយើងមានទំនុកចិត្តក្នុងការប្រឈមនូវគ្រប់ឧបសគ្គ និងប្រែក្លាយអនាគតជាមួយនឹងបច្ចេកវិទ្យា។​

0
ក្រុមការងារ
0
ក្រុមហ៊ុន
0
+
អតិថិជន
ចាប់ផ្តើមសរសេរដើម្បីស្វែងរកការបង្ហោះដែលអ្នកកំពុងស្វែងរក