នៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ជាច្រើនមកកាន់អាជីវកម្មនោះទេ ប៉ុន្តែវាជាកត្តាចាំបាច់ដើម្បីប្រកួតប្រជែង និងតាមទាន់ស្ថានភាពសង្គម។ នៅក្នុងអត្ថបទនេះ Liberty Technology នឹងបង្ហាញអ្នកទាំងអស់គ្នាអំពីអត្ថប្រយោជន៍ និងមូលហេតុដែលអ្នកគួរបង្កើតកម្មវិធីទូរស័ព្ទសម្រាប់អាជីវកម្មរបស់អ្នក ព្រមជាមួយនឹងឧទាហរណ៍ជាក់ស្តែងផងដែរ។

បណ្តុះភាពស្មោះត្រង់របស់អតិថិជន – កម្មវិធីទូរស័ព្ទ

នៅក្នុងទីផ្សារសេរី ការរក្សាបាននូវភាពស្មោះត្រង់ និងការជឿទុកចិត្តពីអតិថិជនជារឿងសំខាន់បំផុត។ ហេតុនេះហើយទើបបានជាកម្មវិធីទូរស័ព្ទ មានចំណុចពិសេសខុសគេដោយវាបានបង្កើនឱកាសអាជីវកម្ម និងពង្រីកក្រុមអតិថិជនថ្មីៗ ដែលវាបានជួយសម្រួលដល់ការទំនាក់ទំនង និងជំរុញឱ្យមានការចូលរួមជាបន្តបន្ទាប់។

សកម្មភាពទាំងនេះ អាចជួយអាជីវកម្មត្រួតពិនិត្យ និងសម្របខ្លួន តាមការប្រព្រឹត្តិផ្សេងៗរបស់អតិថិជន និងធ្វើអោយការចំណាយនីមួយៗកាន់តែមានប្រសិទ្ធភាព។ ម្យ៉ាងទៀត កម្មវិធីទូរសព្ទក៏អាចជួយឱ្យអាជីវកម្មមានរៀបចំផែនការបានល្អប្រសើរឡើង ព្រមទាំងកែលម្អផលិតផល ឬសេវាកម្មរបស់ពួកគេ តាមរយៈកម្មវិធីផ្តល់រង្វាន់ផ្សេងៗ ដើម្បីលើកទឹកចិត្តឱ្យអតិថិជនទិញម្តងទៀត។

 

ពង្រីកកិច្ចខិតខំប្រឹងប្រែងលើការធ្វើទីផ្សារ – កម្មវិធីទូរស័ព្ទ

កម្មវិធីទូរស័ព្ទអំណោយផលណាស់សម្រាប់ការធ្វើទីផ្សារ។ ​នៅពេលដែលមានអតិថិជនទាញ​យក​កម្មវិធី​នេះ មានន័យថាអ្នកបានទាក់ទាញក្រុមអតិថិជនគោលដៅយ៉ាង​ធម្មជាតិ។

ទាំងនេះនឹងជួយអោយក្រុមរបស់អ្នក រៀបយុទ្ធសាស្រ្តទីផ្សារបានត្រឹមត្រូវ និងធ្វើឱ្យការផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាពជាងមុនទៅទៀត។ កម្មវិធីទូរស័ព្ទ ក៏អាចនឹងជាជម្រើសល្អមួយសម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នក ព្រោះការចាប់ផ្តើម និងផ្លាស់ប្តូរយុទ្ធនាការទីផ្សារមានភាពឆាប់រហ័យ មិនចាំបាច់ចំណាយថវិកាច្រើន ព្រមទាំងជួយកំណត់គោលដៅនៃការផ្សព្វផ្សាយអោយកាន់តែប្រសើរ និងទទួលបានការចាប់អារម្មណ៍ផងដែរ។

 

បង្កើនបទពិសោធន៍ទិញទំនិញតាមអ៊ីនធឺណិត – កម្មវិធីទូរស័ព្ទ

នាពេលបច្ចុប្បន្ននេះ ការធ្វើអោយបទពិសោធន៍ទិញទំនិញតាមប្រព័ន្ទអ៊ីនធឺណិតល្អប្រសើរពិតជាមានសារៈសំខាន់ណាស់ ព្រោះមនុស្សកាន់តែច្រើននិយមប្រើប្រាស់អ៊ីនធឺណិតដើម្បីទិញទំនិញ។ អាជីវកម្មត្រូវធ្វើយ៉ាងណាឱ្យការទិញទំនិញអនឡាញ កាន់តែមានភាពប្រសើរឡើង ដើម្បីបន្តរីកចម្រើន និងរក្សាអតិថិជនចាស់ៗ។

ឥឡូវនេះ អតិថិជនចង់ទិញទំនិញគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលពួកគេត្រូវការ ធ្វើអោយកម្មវិធីទូរស័ព្ទ ដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានភាពងាយស្រួល ក្នុងការទិញទំនិញតាមរយៈទូរស័ព្ទដៃ។ 

នៅពេលដែលមនុស្សកាន់តែច្រើនប្រើទូរស័ព្ទដៃដើម្បីទិញទំនិញ ក្រុមហ៊ុននឹងទទួលបានការលក់កាន់តែច្រើន ដែលបានបញ្ជាក់ថាកម្មវិធីទូរស័ព្ទដៃពិតជាគន្លឹះនៃការលក់ដូរទំនិញសព្វថ្ងៃពិតមែន។

គាំទ្រយុទ្ធសាស្ត្រលក់ច្រើនបែប (Omnichannel) – កម្មវិធីទូរស័ព្ទ

Omnichannel គឺជាវិធីដែលអាជីវកម្មផ្តល់ជូនអតិថិជនរបស់ពួកគេ នូវបទពិសោធន៍ទិញទំនិញដែលរលូន និងរួមបញ្ចូលគ្នា មិនថាអតិថិជនជ្រើសរើសទិញទំនិញតាមអ៊ីនធឺណិតពីកុំព្យូទ័រ ឬទូរស័ព្ទ ឬនៅក្នុងហាងទូទៅ។

គំនិតនេះមានគោលបំណងដើម្បីភ្ជាប់បណ្តាញទាំងអស់ ដូច្នេះអតិថិជនអាចផ្លាស់ប្តូរវិធីទិញ ដោយគ្មានភាពស្មុគស្មាញ និងនៅតែទទួលបានកម្រិតសេវាកម្មល្អ និងការចូលរួមពីអាជីវកម្ម ដែលនេះបានជួយបង្កើតបទពិសោធន៍ទិញទំនិញដែលជិតដិត និងផ្ទាល់ខ្លួនសម្រាប់អតិថិជន។

កម្មវិធីទូរស័ព្ទបានដើរតួនាទីយ៉ាងសំខាន់ ព្រោះអតិថិជនអាចទិញទំនិញដោយផ្ទាល់ពីទូរស័ព្ទដៃរបស់ពួកគេ ដែលនេះបានជួយសម្រួលដំណើរការទិញទំនិញទាំងមូល។ តាមរយៈការបញ្ចូលសេវាកម្មរបស់អ្នកក្នងកម្មវិធីទូរស័ព្ទ អ្នកបានដោះស្រាយគម្លាតអ៊ីនធឺណិតនឹងការទទួលសេវាកម្មដោយផ្ទាល់ ដែលជាភាពបត់បែន និងងាយស្រួល ដែលអ្នកប្រើប្រាស់សព្វថ្ងៃនេះរំពឹងចង់បាន។

សម្រាប់អាជីវកម្មដែលកំពុងចង់អនុវត្តយុទ្ធសាស្រ្តនេះ ទាមទារអោយមានការយល់ដឹងអំពីដំណើរការអភិវឌ្ឍកម្មវិធីទូរស័ព្ទច្រើនណាស់ ពីព្រោះការបង្កើតកម្មវិធីទូរស័ព្ទ ដែលល្អឥតខ្ចោះ ក៏តម្រូវអោយមានការធ្វើផែនការ ការរចនា និងការអនុវត្តយ៉ាងប្រុងប្រយ័ត្នផងដែរ។ ផលិតផលដែលចេញមកមិនមែនត្រឹមតែជាការបង្កើតកម្មវិធី ប៉ុន្តែជាដំណោះស្រាយដែលជួយសម្រួលអតិថិជននៅលើវេទិកានេះទាំងអស់។

 

តាមដានទំនាក់ទំនងអតិថិជន – កម្មវិធីទូរស័ព្ទ

ការយល់ដឹងអំពីចំណូលចិត្ត និងអាកប្បកិរិយារបស់អតិថិជនមានសារៈសំខាន់ណាស់។ បើទោះបីជាការស្ទង់មតិរបស់អតិថិជនផ្តល់នូវមតិយោបល់មួយចំនួនក៏ដោយ ក៏កម្មវិធីទូរស័ព្ទបានផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅ តាមរយៈការតាមដានការប្រើប្រាស់កម្មវិធី ចំណាប់អារម្មណ៍នៃការផ្សព្វផ្សាយ និងមតិកែលម្អដោយផ្ទាល់។ ទិន្នន័យនេះមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ការរក្សាទំនាក់ទំនងល្អៗជាមួយអតិថិជន។

សាកស្រមៃទៅមើលថាមានហាងកាហ្វេមួយឈ្មោះ “Cafe Delight” ដែលមានកម្មវិធីទូរស័ព្ទផ្ទាល់ខ្លួន ហើយអតិថិជនអាចប្រើកម្មវិធីនេះដើម្បីបញ្ជាទិញ ទទួលបានពិន្ទុ និងប្រូម៉ូសិនថ្មីៗ។ កម្មវិធីទូរស័ព្ទនេះនឹងតាមដានស្ថិតិកាហ្វេ និងនំដែលពេញនិយម ដែលទទួលបានការកុម៉្មង់ច្រើនបំផុត ហើយការផ្សព្វផ្សាយណាមួយទទួលបានការចាប់អារម្មណ៍ជាងគេ។

ឧទាហរណ៍ថា “Cafe Delight” ជូនដំណឹងតាមរយៈកម្មវិធីថាអតិថិជនជាច្រើនបញ្ជាទិញ latte ប្រភេទណាមួយនៅព្រឹកថ្ងៃចន្ទ ប៉ុន្តែក៏ចង់ទិញជម្រើសអាហារពេលព្រឹកបែបសុខភាព ដែលមិនមាននៅក្នុងម៉ឺនុយ។ ដោយផ្អែកលើមតិកែលម្អដែលប្រមូលបានតាមរយៈកម្មវិធីនេះ យើងអាចដឹងថាអតិថិជនចង់ទិញនំដែលគ្មានជាតិស្ករ (gluten-free) និង បែបvegan បន្ថែមទៀត។

តាមរយៈព័ត៌មានដ៏លំអិតនេះ “Cafe Delight” ក៏បានសម្រេចចិត្តដាក់បញ្ចូលមុខម្ហូបអាហារពេលព្រឹកដែលល្អសម្រាប់សុខភាព និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងកម្មវិធីនេះ។ ការផ្សព្វផ្សាយនេះរួមមានការបញ្ចុះតម្លៃសម្រាប់អ្នកដែលចង់សាកល្បងមុខម្ហូបនេះលើកដំបូង។

ជាលទ្ធផល “Cafe Delight” មិនត្រឹមតែទទួលបានការកើនឡើងនៃការបញ្ជាទិញសម្រាប់មុខម្ហូបថ្មីប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយអតិថិជន។ ព័ត៌មាននៃការទិញ និងសកម្មភាពផ្សេងៗ បានជួយអោយ “Cafe Delight” រក្សាបាននូវមូលដ្ឋានអតិថិជនចាស់ និងទាក់ទាញអតិថិជនថ្មីដែលកំពុងស្វែងរកជម្រើសអាហារពេលព្រឹក ដែលមានសុខភាពល្អជាងមុនបានយ៉ាងល្អប្រសើរ។

លើកកម្ពស់ការយល់ដឹងអំពីម៉ាកយីហោរ – កម្មវិធីទូរស័ព្ទ

កម្មវិធីទូរស័ព្ទអាចជួយរក្សាទំនាក់ទំនងជាមួយអតិថិជន តាមរយៈការជូនដំណឹងអំពីផលិតផលថ្មី និងការផ្សព្វផ្សាយផ្សេងៗ។ ការជូនដំណឹងទាំងនេះ រួមជាមួយនឹងការធ្វើទីផ្សារដោយផ្អែកលើទិន្នន័យអ្នកប្រើប្រាស់ អ្នកអាចរក្សាម៉ាកយីហោឱ្យលេចធ្លោ ជំរុញសកម្មភាពនៅលើប្រព័ន្ធឌីជីថល និងបង្កើនប្រាក់ចំណូល។

 

ពង្រឹងការស្វែងរកទិន្នន័យ – កម្មវិធីទូរស័ព្ទ

ទិន្នន័យដែលប្រមូលបានតាមរយៈកម្មវិធីទូរស័ព្ទ បង្ហាញពីឱកាសជាច្រើនសម្រាប់ការយល់ដឹងអំពីគំរូអតិថិជន និងការឆ្លើយតបចំពោះយុទ្ធសាស្ត្រទីផ្សារ។ នៅពេលរួមបញ្ចូលជាមួយទិន្នន័យពីប្រភពផ្សេងទៀតពីបណ្តាញសង្គម អាជីវកម្មរបស់អ្នកនឹងមានគំនិតទូលំទូលាយពីចំណាប់អារម្មណ៍ និងការប្រពិ្រត្តរបស់អតិថិជន ដែលនេះនឹងអាចកែលម្អសេវាកម្មរបស់អ្នកអោយកាន់តែមានប្រសិទ្ធភាព។

ប្រសិនបើអ្នកគិតថាវាជាពេលដែលអាជីវកម្មរបស់អ្នកគួរមានកម្មវិធីទូរស័ព្ទផ្ទាល់ខ្លួនហើយ សូមធ្វើការទំនាក់ទំនងកាន់ Liberty Technology ។ ជាមួយនឹងសេវាកម្មអភិវឌ្ឍកម្មវិធីទូរស័ព្ទរបស់យើង ពួកយើងនឹងបង្ហាញពីអ្វីដែលអ្នកត្រូវការ អភិវឌ្ឍផលិតផលនោះសម្រាប់អ្នក ព្រមទាំងជម្រុញពីវិធីប្រើប្រាស់រហូតដល់ដៃអតិថិជនផ្ទាល់។

អ្នកអាចចាប់ផ្តើមបង្កើតកម្មវិធីទូរស័ព្ទ ដោយគ្រាន់តែផ្ញើអ៊ីមែលមកយើងតាមរយៈ [email protected] នៅថ្ងៃនេះ!

 

សេចក្តីសរុប

ការស្វែងយល់យ៉ាងច្បាស់ពីការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទសម្រាប់អាជីវកម្មនេះ បានបង្ហាញពីសារៈសំខាន់ជាច្រើនរបស់វានៅក្នុងពិភពអនឡាញនាពេលបច្ចុប្បន្ន។ ចាប់តាំងពីការកែលម្អពីទំនាក់ទំនងអតិថិជននឹងម្ចាស់ជីវកម្ម រហូតដល់ការផ្តល់ព័ត៌មាននៅក្នុងទីផ្សារ  ឃើញថាកម្មវិធីទូរស័ព្ទមានអត្ថប្រយោជន៍ជាច្រើន។ គ្រប់អាជីវកម្មដែលចង់ពង្រីកខ្លួន គួរតែគិតគូរអំពីអត្ថប្រយោជន៍នៃកម្មវិធីទូរស័ព្ទ និងរួមបញ្ចូលការអភិវឌ្ឍន៍កម្មវិធីនេះ នៅក្នុងយុទ្ធសាស្ត្រឌីជីថលចម្បង។

ការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទមិនមែនគ្រាន់តែជាការរីកចំរើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅអនាគតរបស់អាជីវកម្មនៅក្នុងពិភពឌីជីថល។