តើកម្មវិធី EdTech គឺជាអ្វី?
EdTech ឬបច្ចេកវិទ្យាអប់រំ គឺសំដៅលើការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសឧបករណ៍ឌីជីថល និងអេឡិចត្រូនិក ដើម្បីជួយសម្រួល និងលើកកម្ពស់ការបង្រៀន ការរៀនសូត្រ និងការគ្រប់គ្រងប្រព័ន្ធអប់រំ។ Edtech បានរួមបញ្ចូលHardware កម្មវិធីកុំព្យូទ័រ វេទិកាអនឡាញ និងធនធានឌីជីថលផ្សេងៗទៀតដែលត្រូវបានរចនាឡើងដើម្បីជួយសម្រួលដំណើរការអប់រំ ចាប់ពីការគ្រប់គ្រងកម្មវិធីសិក្សា មុខងាររដ្ឋបាល និងការវាយតម្លៃការសិក្សា។ គោលដៅរបស់ EdTech គឺដើម្បីប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតបទពិសោធន៍ការសិក្សាអោយប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាពសម្រាប់សិស្សានុសិស្ស អ្នកអប់រំ និងស្ថាប័នអប់រំជាដើម។
កម្មវិធី Edtech គឺជាកម្មវិធីដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រព័ន្ធអប់រំ ក្នុងគោលបំណងជួយសម្រួល ឬបង្កើនបទពិសោធន៍នៃការបង្រៀន និងការសិក្សា។ កម្មវិធីនេះបានភ្ជាប់បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់នូវមុខងារអប់រំដ៏មានប្រសិទ្ធិភាពក្នុងគ្រប់មជ្ឈដ្ឋានសិក្សា។ កម្មវិធី Edtech អាចចូលប្រើបាននៅលើឧបករណ៍ជាច្រើនដូចជា ស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រ។
កម្មវិធី Edtech គឺជាបរិបទថ្មីនៃការអប់រំ ដែលអាចផ្លាស់ប្តូរអនាគតនៃការរៀនសូត្រ។ ដោយផ្តោតលើការប្រើប្រាស់ឧបករណ៍វៃឆ្លាត កម្មវិធីមិនត្រឹមតែបង្កើនភាពងាយស្រួលដោយការផ្តល់នូវបទពិសោធន៍សិក្សាផ្ទាល់ខ្លួន និងបំពេញតម្រូវការលោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជំរុញការផ្លាស់ប្តូរពីថ្នាក់រៀនតាមស្តង់ដារទៅការរៀនសូត្រតាមតម្រូវការផ្ទាល់ខ្លួនផងដែរ។
តើកម្មវិធី Edtech មានតួនាទីអ្វីខ្លះ?
តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប ដើម្បីកែសម្រួលវិធីសាស្រ្តបង្រៀនដល់សិស្សនីមួយៗ កម្មវិធីនេះធ្វើឱ្យការអប់រំកាន់តែមានប្រសិទ្ធភាព និងអាចកែសម្រួលតាមតម្រូវការផ្សេងៗបាន។ ការរួមបញ្ចូលនៃមុខងារថ្មីៗ និងការវិភាគទិន្នន័យដ៏លម្អិត កម្មវិធីនេះបានផ្តល់សិទ្ធិឱ្យអ្នកសិក្សាជួបប្រទះនូវដំណើរអប់រំរបស់ពួកគេដែលមិនធ្លាប់មានពីមុនមក។
លើសពីនេះទៅទៀត កម្មវិធី Edtech ក៏បានភ្ជាប់ជាមួយកិច្ចសហការជាសកល និងជំរុញវប្បធម៌នៃការរៀនសូត្រពេញមួយជីវិតផងដែរ។ កម្មវិធីនេះមានសារសំខាន់ក្នុងការបង្កើតបរិយាកាសអប់រំដ៏មានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៃសតវត្សទី ២១ នេះ ។
ហេតុអ្វីត្រូវបង្កើតកម្មវិធី Edtech?
កម្មវិធី Edtech កំពុងផ្លាស់ប្តូរទិដ្ឋភាពអប់រំ ដោយធ្វើឱ្យការរៀនសូត្រងាយស្រួលក្នុងការទាញយកសម្រាប់មនុស្សគ្រប់គ្នា។ ជាមួយនឹងបច្ចេកវិទ្យាថ្មី កម្មវិធីប្រកបដោយភាពច្នៃប្រឌិតទាំងនេះបានផ្ដល់ការអប់រំដល់កម្រិតថ្មីមួយ តាមរយៈអត្ថប្រយោជន៍សំខាន់ៗដូចខាងក្រោម៖
- ការប្ដូរកម្មវិធីសិក្សាតាមតម្រូវការរបស់សិស្ស៖ កម្មវិធី Edtech បើកអោយបានការរៀនតាមតម្រូវការ ដែលអនុញ្ញាតឱ្យសិស្សចូលប្រើមុខងារសិក្សាគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ កម្មវិធីនេះពិតជាមានអត្ថប្រយោជន៍ជាពិសេសសម្រាប់សិស្សដាច់ស្រយាល ឬសិស្សក្រីក្រ។
- AI Question Generator៖ កម្មវិធី edtech អាចបង្កើតសំណួរដោយស្វ័យប្រវត្តិ ប្រើប្រាស់ AI ដើម្បីបង្កើតសំណួរតាមតម្រូវការ និងកម្មវិធីសិក្សារបស់សិស្សនីមួយៗ។ កម្មវិធី AI ទាំងនេះផ្តល់នូវការសន្សំពេលវេលាយ៉ាងច្រើនសម្រាប់អ្នកអប់រំ។
- ធនធាននៅក្នុងកម្មវិធី៖ ជាមួយនឹងមុខងារសិក្សាថ្មីៗរាប់លាន មាតិកាពហុព័ត៌មាន និងមានការតភ្ជាប់ជាសកល។
- ការសិក្សាដែលពោរពេញដោយភាពចម្រុះ៖ កម្មវិធី EdTech កំពុងធ្វើបដិវត្តការរៀនសូត្រតាមរយៈការរៀនការបែបនិម្មិត រួមទាំងធ្វើឱ្យសិស្សទទួលបានបទពិសោធន៍ដូចពិភពលោកពិត។ ទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍ទាំងនេះនឹងផ្តល់ជាឱកាសក្នុងការដកបទពិសោធន៍ទាក់ទងនឹងចំណេះដឹងផ្សេងៗនៅជុំវិញសាកលលោក។
- កិច្ចសហការងាយស្រួល៖ កម្មវិធី Edtech (ឧបករណ៍ទំនាក់ទំនង ប្រព័ន្ធប្រតិបត្តិការសហការ…) ជួយសម្រួលដល់កិច្ចសហការយ៉ាងងាយស្រួលក្នុងចំណោមសិស្ស និងអ្នកអប់រំ បំបែករបាំងភូមិសាស្ត្រ កសាងជំនាញគ្រប់គ្រងគម្រោងឌីជីថល ធ្វើការរួមគ្នាលើគម្រោងយ៉ាងរលូន ជំរុញការងារជាក្រុម និងលើកកម្ពស់ឲ្យមានការរៀនសូត្រពីសង្គម។ ក៏ដូចជារៀបចំសិស្សឲ្យមានទំនាក់ទំនងសហការគ្នាក្នុងការកសាងអាជីពនាពេលអនាគត
របស់ពួកគេ។ - ត្រៀមខ្លួនរួចរាល់ជាមួយនឹងបរិបទឌីជីថល៖ កម្មវិធី Edtech បានផ្តល់ឱ្យសិស្សនូវចំណេះដឹងផ្នែកឌីជីថលដ៏សំខាន់ដើម្បីរុករកបច្ចេកវិទ្យាដែលជំរុញដោយសតវត្សទី 21 ដោយលើកកម្ពស់ជំនាញឧបករណ៍ សមត្ថភាពវាយតម្លៃព័ត៌មាន ការយល់ដឹងអំពីសុវត្ថិភាពអនឡាញ និងបណ្ដុះបណ្ដាលការច្នៃប្រឌិតបច្ចេកវិទ្យាពីវ័យក្មេងមក។
- ការសិក្សាពោរពេញដោយការច្នៃប្រឌិត៖ តាមរយៈធាតុផ្សំនៃការលេងល្បែងកំសាន្ត មាតិកាបែបសកម្ម និងហ្គេមអប់រំ កម្មវិធីទាំងនេះទាក់ទាញសិ្សសានុសិ្សសអោយកាន់តែផ្ដោត និងយកចិត្តទុកដាក់ក្នុងការសិក្សាជាជាងការរៀនបែបប្រព័ន្ធសិក្សាទូទៅ។ វិធីសាស្រ្តនេះមិនត្រឹមតែបង្កើនការលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់បរិយាកាសសិក្សាអោយកាន់តែមានភាពវិជ្ជមាន និងជួយបង្កើនល្បឿនក្នុងការចាប់យកគោលបំណងនៃមេរៀន ហើយជាកត្តាមួយដែលផ្ដល់ភាពងាយស្រួលដល់សិស្ស និងអ្នកសិក្សាទាំងឡាយ។
- ការត្រៀមជាស្រេចសម្រាប់អនាគត៖ តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យាទំនើបៗដូចជា AI និង VR។ កម្មវិធីទាំងនេះផ្តល់ឱ្យអ្នកសិក្សានូវជំនាញសំខាន់ៗដែលត្រូវការប្រើប្រាស់នៅក្នុងគោលប្រព័ន្ធក្នុងវិស័យការងារដូចជា ប្រព័ន្ធទំនាក់ទំនងជាដើម។ បទពិសោធន៍សិក្សាផ្ទាល់ខ្លួន និងការប៉ះពាល់នឹងឧបករណ៍ឌីជីថលក៏បណ្តុះការសម្របខ្លួន ដែលមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៅក្នុងពិភពលោកដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សផងដែរ។
- ការសន្សំពេលវេលា និងធនធាន៖ Edtech ផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុដល់ស្ថាប័នអប់រំតាមរយៈស្វ័យប្រវត្តិកម្ម និងឧបករណ៍ AI បង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធាន និងកាត់បន្ថយដើមទុនធ្វើការ។ លោកគ្រូ អ្នកគ្រូអាចបំពេញការងារបានកាន់តែច្រើនដោយចំណាយរយៈពេលតិចដោយសារបច្ចេកវិទ្យា ហើយការប្រើប្រាស់កម្មវិធីជួយសម្រួលដល់ការរក្សាកំណត់ត្រា និងការគ្រប់គ្រងថ្នាក់។ ប្រសិទ្ធភាពនេះនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃបញ្ជាក់ពីតម្លៃនៃការវិនិយោគនៅក្នុង Edtech ។
ទីផ្សារ EdTech កំពុងទាក់ទាញការវិនិយោគយ៉ាងច្រើន ជំរុញការអភិវឌ្ឍន៍ឧបករណ៍ទំនើបៗ និងដំណោះស្រាយថ្មីៗដើម្បីបង្កើនបទពិសោធន៍ការសិក្សា។ ដោយសារតែបច្ចេកវិទ្យាបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ចំណុចទាំងនេះបានបង្កើតនូវទិដ្ឋភាពមួយ ដែលទាក់ទាញអ្នកសិក្សា និងអ្នកវិនិយោគ ជាពិសេសការរីកលូតលាស់នៃEdTech Startups ដែលអាចទាញយកតម្រូវការអតិថិជនខ្ពស់ និងការច្នៃប្រឌិតយ៉ាងឆាប់រហ័ស។
ទំហំ និងកំណើនទីផ្សារកម្មវិធី Edtech
ទីផ្សារ EdTech ជាសកលមានតម្លៃ 227 ពាន់លានដុល្លារក្នុងឆ្នាំ 2021 ហើយត្រូវបានគេព្យាករណ៍ថានឹងកើនឡើងជាង 17% ជារៀងរាល់ឆ្នាំ។ ទីផ្សារនេះអាចឈានដល់ជាង 404 ពាន់លានដុល្លារនៅឆ្នាំ 2025 (HolonIQ)។
- ផ្នែកទីផ្សារSoftware និងសេវាកម្ម៖ Software និងសេវាកម្មរួមគ្នាមានវត្តមានក្នុងទីផ្សារ EdTech ទូទាំងពិភពលោកជាង 60% បើប្រៀបធៀបទៅនឹងHardware និងហេដ្ឋារចនាសម្ព័ន្ធ (HolonIQ)
- កំណើនដោយសារ Covid-19៖ ការប្រើប្រាស់បច្ចេកវិទ្យាអប់រំបានកើនឡើងជាង 400% នៅទូទាំងពិភពលោកបន្ទាប់ពីការចាប់ផ្តើមនៃជំងឺរាតត្បាត COVID-19 (UNESCO)
- ការវិនិយោគ VC ក្នុងឆ្នាំ 2021៖ ការវិនិយោគទុន និងភាគហ៊ុនឯកជននៅក្នុងក្រុមហ៊ុន EdTech នៅទូទាំងពិភពលោកមានចំនួនជាង 32.1 ពាន់លានដុល្លារក្នុងឆ្នាំ 2021 ដែលកើនឡើងពី 16 ពាន់លានដុល្លារក្នុងឆ្នាំ 2020។
- ចំណុចសំខាន់ៗ៖ កម្មវិធីអប់រំ ការបង្រៀនតាមអ៊ីនធឺណិត វេទិកា LMS និងមាតិកាឌីជីថល គឺជាប្រភេទដំណោះស្រាយ EdTech ដែលបានរួមចំណែក
- តាមតំបន់៖ តំបន់អាមេរិកខាងជើងមានចំណែកធំបំផុត (43%) នៃការវិនិយោគ EdTech ជាសកលនៅឆ្នាំ 2021 បន្ទាប់មកគឺអាស៊ី (29%) អឺរ៉ុប (21%) អាមេរិកឡាទីន (6%) និងអាហ្វ្រិក (1%)។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សា 2020-2021 មានសិស្សានុសិស្សចំនួន 3.2 លាននាក់ (ថ្នាក់ទី1 ដល់ថ្នាក់ទី12) ហើយក្នុងឆ្នាំសិក្សា 2019-2020 មាននិស្សិតបរិញ្ញាបត្រចំនួន 171,183នាក់។ នៅឆ្នាំ 2022 មានមនុស្សចំនួន 5.9 លាននាក់នៅក្នុងអាយុសិក្សា (5 – 24 ឆ្នាំ) (*ប្រភព៖ របាយការណ៍ចុងក្រោយនៃការស្ទង់មតិផ្នែកសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាឆ្នាំ 2021 នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ)
ការរួមផ្សំជាមួយផែនការរបស់រដ្ឋាភិបាលស្តីពីសេដ្ឋកិច្ចឌីជីថល និងសង្គម ទាំងនេះបានបង្ហាញថានឹងមានអនាគតនៃការអភិវឌ្ឍន៍សម្រាប់ EduTech នៅក្នុងទីផ្សារកម្ពុជា។
កំណើនដ៏ធំ ការវិនិយោគកើនឡើង និងការកើនឡើងនៃការអនុម័ត នឹងឈានទៅដល់ការបង្រីកនៃបច្ចេកវិទ្យាអប់រំនៅទូទាំងពិភពលោក។ ស្ថិតិសំខាន់ៗទាំងនេះបានបង្ហាញពីការរីកដុះដាលនៃ EdTech ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
ប្រភេទនៃ Edtech
ទីផ្សារបច្ចេកវិទ្យាអប់រំបានផ្តល់នូវឧបករណ៍ចម្រុះជាច្រើន ដែលតម្រូវតាមតម្រូវការផ្សេងៗ។ ការធ្វើការស្រាវជ្រាវមួយចំនួននឹងជួយលោកអ្នកក្នុងការកំណត់ដំណោះស្រាយដែលស្របតាមតម្រូវការអាជីវកម្មរបស់អ្នក។ ដើម្បីចាប់ផ្តើមគម្រោង Startup របស់លោកអ្នក សូមស្វែងយល់ពីចំណុចទាំង 6 ប្រភេទដែលពេញនិយមក្នុងបច្ចេកវិទ្យាអប់រំ៖
ប្រព័ន្ធគ្រប់គ្រងការរៀន (LMS)
កម្មវិធីទាំងនេះផ្តល់ជូននូវប្រព័ន្ធចែកចាយ និងគ្រប់គ្រងមាតិកាយ៉ាងល្អិតល្អន់សម្រាប់អ្នកបណ្តុះបណ្តាល និងអ្នកសិក្សាសាជីវកម្ម ដែលជំរុញឲ្យបរិយាកាសមានភាពសម្បូរបែបសម្រាប់ការបណ្តុះបណ្តាលដ៏រលូន។ ការប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ បានធ្វើឲ្យសហគ្រាសអាចរៀបចំក្រុមអ្នកសិក្សាប្រកបដោយប្រសិទ្ធភាព និងសម្រួលដំណើរការបណ្តុះបណ្តាលឲ្យកាន់តែងាយស្រួល។
វេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក
ជាមួយនឹងការរួមបញ្ចូលគ្នានៃវគ្គសិក្សាតាមអ៊ីនធឺណិតដែលអាចចូលប្រើបានតាមរយៈថេប្លេតឬស្មាតហ្វូន សិស្សអាចទាញយកព័ត៌មានសំខាន់ៗបានយ៉ាងងាយស្រួល។ កម្មវិធីទូរស័ព្ទ និងគេហទំព័រ EdTech នឹងផ្តល់នូវបទពិសោធន៍យ៉ាងរលូន ដែលអនុញ្ញាតឱ្យចូលទាញយកឯកសារសិក្សាបានរហ័ស ដូចជាការធ្វើកំណត់ចំណាំ ការបង្រៀន និងកិច្ចការជាដើម។
កម្មវិធីសិក្សាផ្ទាល់ខ្លួន
កម្មវិធីសិក្សាផ្ទាល់ខ្លួនរួមបញ្ចូលគ្នានូវកម្មវិធីអប់រំ បទពិសោធន៍សិក្សាបែបចម្រុះ និងវិធីសាស្រ្តបង្រៀនដែលត្រូវបានកែសម្រួល ដើម្បីបំពេញតម្រូវការសិក្សាតែមួយគត់របស់សិស្សនីមួយៗ។ តាមរយៈការបញ្ចូលក្រាហ្វិក ការពង្រឹង Interface អ្នកប្រើប្រាសើ (UI) និងការប្រើប្រាស់នីតិវិធីអភិវឌ្ឍន៍កម្រិតខ្ពស់ អ្នកអាចបង្កើតកម្មវិធីគួរឱ្យទាក់ទាញ និងមានប្រសិទ្ធភាពដែលបំពេញតម្រូវការចម្រុះរបស់អ្នកសិក្សា។
វេទិកាសម្រាប់បទពិសោធន៍ការសិក្សា (LXP)
ពួកយើងអាចផ្តល់សេវាកម្ម eLearning ដោយខ្លួនឯង ដោយប្រើប្រាស់ AI ដើម្បីវិភាគដំណើរការ របាយការណ៍ និងអាកប្បកិរិយាកន្លងមករបស់អ្នកប្រើប្រាស់។ កម្មវិធីទាំងនេះធានាថាម៉ូឌុលសិក្សាត្រូវបានប្ដូរតាមតម្រូវការរបស់បុគ្គល និងបង្កើនបទពិសោធន៍សិក្សាទាំងមូល។
mLearning
ពាក្យកាត់សម្រាប់ Mobile Learning បានតំណាងឱ្យវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតក្នុងការចូលប្រើខ្លឹមសារអប់រំតាមរយៈឧបករណ៍ចល័ត។ អត្ថប្រយោជន៍សំខាន់នៃ mLearning ស្ថិតនៅក្នុងភាពបត់បែនរបស់វា ដែលអនុញ្ញាតឱ្យអ្នកសិក្សារៀនតាមដំណើររបស់ពួកគេដោយប្រើឧបករណ៍ផ្ទាល់ខ្លួន។
កម្មវិធីសិក្សា BYOC (Bring Your Own Cloud)
បានផ្តល់ផលប្រយោជន៍សម្រាប់សហគ្រាស ដើម្បីបង្កើនតម្លៃនៃការអប់រំរបស់អ្នកសិក្សាតាមរយៈវិធីសាស្រ្ត eLearning ប្រកបដោយភាពច្នៃប្រឌិត។ វិធីសាស្រ្តនេះបានផ្តល់ឱ្យអ្នកសិក្សានូវលទ្ធភាពក្នុងការទទួលបានកម្មវិធីសិក្សាដ៏ទូលំទូលាយ។ វាក៏អាចឱ្យបុគ្គលិកនៅក្នុងស្ថាប័នមួយអាចប្រើប្រាស់សេវាកម្មពពកសម្រាប់ការសិក្សារបស់ពួកគេផងដែរ។
ជ្រើសរើស Liberty Technology៖ វេទិកា Edtech ដ៏ថ្មីនៅប្រទេសកម្ពុជា
ដោយពួកយើងយល់ឃើញពីឥទ្ធិពលផ្លាស់ប្តូរនៃការណែនាំកម្មវិធីអប់រំនៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាក្រុមហ៊ុនចែករំលែក Edtech App នៅប្រទេសកម្ពុជា Liberty Technology មានមោទនភាពក្នុងការធ្វើការស្រាវជ្រាវដើម្បីចែកចាយកម្មវិធីអប់រំតាមអ៊ីនធឺណិត។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកំពស់គុណភាពនៃការបង្រៀន និងការរៀនសម្រាប់អ្នកអប់រំ និងអ្នកសិក្សា ដើម្បីធ្វើឱ្យដំណើរការគ្រប់គ្រងសាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែប្រសើរឡើង។
កិច្ចខិតខំប្រឹងប្រែង និងភាពជាដៃគូសហការរបស់ពួកយើងពិតជាមានសារសំខាន់ណាស់ក្នុងការធ្វើការផ្លាស់ប្ដូរនូវបរិបទទីផ្សារ។ Liberty Technology បានដើរតួយ៉ាងសំខាន់ជាដៃគូចែកចាយសម្រាប់ប្រព័ន្ធគ្រប់គ្រងការអប់រំ LMS របស់ DOTB ដែលរួមមាន 3 ផ្នែកដូចជា៖ ការគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) ប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) និងប្រព័ន្ធព័ត៌មានសិស្ស (SIS) ។ តាមរយៈសម្ព័ន្ធភាពជាដៃគូយុទ្ធសាស្ត្របែបនេះ ពួកយើងអាចរួមចំណែកយ៉ាងសកម្មក្នុងការបង្កើត និងអភិវឌ្ឍ EdTech ។
ដូច្នេះ សូមលោកអ្នកអនុញ្ញាតឱ្យពួកយើងជួយលោកអ្នកក្នុងការផ្លាស់ប្តូរបរិបទនៃការអប់រំនេះ! សេវាកម្ម EdTech របស់យើងមិនត្រឹមតែផ្តល់នូវដំណោះស្រាយកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែពួកយើងថែមទាំងអាចធានាបាននូវបទពិសោធន៍សិក្សាប្រកបដោយប្រសិទ្ធភាពផងដែរ។ សម្រាប់ព័ត៌មានបន្ថែម និងដើម្បីចាប់ផ្តើមដំណើរនៃការអភិវឌ្ឍន៍គម្រោង ឬផែនការរបស់លោកអ្នក សូមទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែល ឬលេខទូរស័ព្ទខាងក្រោម៖
អ៊ីមែល៖ [email protected]
លេខទូរស័ព្ទ៖ (+855)93709701 (លោក Peter)
ពួកយើងនឹងទន្ទឹងរង់ចាំជួយសម្រេចបាននូវគោលដៅអប់រំរបស់លោកអ្នក!
សេចក្តីសន្និដ្ឋាន
ជាចុងបញ្ចប់ ការអភិវឌ្ឍន៍កម្មវិធី EdTech នៅតែជាកាតាលីករសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធអប់រំ ដើម្បីជំរុញនូវបរិយាកាសការសិក្សាដែលសង្កត់ធ្ងន់ទៅលើការចូលរួម និងឆ្លើយតបរបស់អ្នកសិក្សាឲ្យកាន់តែច្រើន។ ជាមួយនឹងការយកចិត្តទុកដាក់ក្នុងការកែលម្អ និងពង្រីកឧបករណ៍បច្ចេកវិទ្យាទាំងនេះ ពួកយើងទាំងអស់គ្នាអាចនាំយកនូវអនាគតនៃការអប់រំដែលមានប្រសិទ្ធភាពសម្រាប់អ្នកសិក្សា តាមរយៈការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងការរៀនសូត្រ។
សូមស្វែងយល់ពីដំណោះស្រាយដ៏ទំនើបរបស់ EdTech ដែលត្រូវបានរចនាឡើង ដើម្បីសម្រួលនូវបញ្ហាផ្សេង និងបង្កើនបទពិសោធន៍អប់រំ។ ពីវេទិកាសិក្សាយ៉ាងសកម្ម ដល់ឧបករណ៍វាយតម្លៃដោយផ្ទាន់ Liberty EdTech នឹងនាំយកនូវទិដ្ឋភាពសិក្សាប្រកបដោយប្រសិទ្ធភាពជានិច្ច។ សូមទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែល ឬលេខទូរស័ព្ទ៖
អ៊ីមែល៖ [email protected]
លេខទូរស័ព្ទ៖ (+855)93709701 (លោក Peter)