សេចក្តីផ្តើម

Casso – បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់សាជីវកម្ម – ដំណោះស្រាយគ្រប់គ្រងហិរញ្ញវត្ថុ 4.0 ដែលមានគោលដៅជួយអាជីវកម្មទទួលបានទិន្នន័យហិរញ្ញវត្ថុ និងធ្វើប្រតិបត្តិការដោយស្វ័យប្រវត្តិទាក់ទងនឹងលំហូរសាច់ប្រាក់៖

PayOS

តើ PayOS អាចជួយអ្វីបានខ្លះ?

នៅប្រទេសកម្ពុជា Liberty Technology គឺជាអ្នកចែកចាយផ្ដាច់មុខនៃផលិតផល PayOS ផលិតផលលេខមួយរបស់ក្រុមហ៊ុន CASSO ។ នេះគឺជាច្រកទូទាត់ប្រាក់ជំនាន់ក្រោយបង្អស់ ដែលអាចធ្វើអោយគណនីអាជីវកម្មរបស់អ្នកប្រែក្លាយទៅជាច្រកទូទាត់ប្រាក់ដែលអាចចុះឈ្មោះបាន ដោយចំណាយត្រឹមតែ 5 នាទីប៉ុណ្ណោះ។

វិធីសាស្រ្តទូទាត់ប្រាក់ជាធម្មតាបានជួបនូវគុណវិបត្តិបីដូចជា៖ ចំណាយពេលវេលារង់ចាំកាបញ្ជាក់យូរ ងាយស្រួលក្នុងការធ្វើប្រតិបត្តិការខុស និងតម្លៃសេវាខ្ពស់។ ដោយផ្អែកលើការយល់ដឹងអំពី “ក្ដីលំបាក” ទាំងនេះ និងដើម្បីជួយសម្រេចតម្រូវការជាក់ស្តែងរបស់អតិថិជន CASSO បានស្រាវជ្រាវ និងចាប់ផ្តើមផ្ដល់នូវដំណោះស្រាយទូទាត់ប្រាក់ PayOS ដោយភ្ជាប់អាជីវកម្មជាមួយដំណើរការទូទាត់ប្រាក់ដោយស្វ័យប្រវត្តិ ដើម្បីជួយកាត់បន្ថយការចំណាយ អត្រាលុបចោលការបញ្ជាទិញ កាត់បន្ថយកំហុស និងកាត់បន្ថយចំណាយរបស់ប្រតិបត្តិការអាជីវកម្ម។

PayOS បានអនុវត្តនូវបច្ចេកវិទ្យាទំនើបចំនួន 3 ជាចម្បង៖
  បច្ចេកវិទ្យា VietQR Pro
ផ្តល់នូវកូដ QR ដែលមានទាំងព័ត៌មានម្ចាស់គណនី និងព័ត៌មានដែលត្រូវបង់ប្រាក់ ធ្វើឱ្យការទូទាត់ប្រាក់ និងការបញ្ជាក់មានលក្ខណៈសាមញ្ញ ងាយស្រួល និងស្វ័យប្រវត្តិ។

  បច្ចេកវិទ្យាគណនីនិម្មិត
ជួយឱ្យប្រតិបត្តិការទៅកាន់គណនីអាជីវកម្មមានភាពឆាប់រហ័សដោយមិនត្រូវបានរារាំងពីសេវាផ្សេងៗ ធ្វើឱ្យការគ្រប់គ្រងប្រតិបត្តិការមានភាពងាយស្រួល។

  បច្ចេកវិទ្យា Open Banking 
អនុញ្ញាតឱ្យអ្នកប្រើប្រាស់មុខងារភាគីទីបីចូលប្រើទិន្នន័យហិរញ្ញវត្ថុរបស់ធនាគារ តំណភ្ជាប់ការទូទាត់ផ្សេងៗ តាមរយៈ Open API ដែលអាចវិភាគ និងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដែលពាក់ព័ន្ធ បង្កើតនូវប្រព័ន្ធរួមដែលនាំមកនូវការពេញចិត្ត និងបង្កើនបទពិសោធន៍អតិថិជនកាន់តែប្រសើរឡើង។

គម្រោងពាក់ព័ន្ធ